កម្ពុជា ប្តេជ្ញាចិត្ត​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​ជា​មួយ ​​ឡាវ

(វៀងចន្ទន៍)៖ កម្ពុជា បានបញ្ជាក់សារជាថ្មី​នូវការប្តេជ្ញា​ចិត្ត ធ្វើការរួមគ្នាជាមួយឡាវ ដើម្បីលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច សង្គម-វប្បធម៌ និង​ការផ្លាស់ប្តូរប្រជាជន ។

នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឧបនាយករដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ ខណៈអញ្ជើញចូលជួបសម្តែងការគួរសម​ជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃ​សាធា​រណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាអគ្គលេខាធិការ​បក្ស​ប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍ នារសៀ​ល​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន​ជូន​ពរ​ឲ្យការរៀបចំ មហាសន្និបាត​បក្សប្រ​ជាជនបដិវត្តន៍​ឡាវ លើកទី១២ ដែលគ្រោងនឹងធ្វើឡើង នៅដើមឆ្នាំ​២០២៦ ទទួលបានជោគជ័យ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើនូវការ​សាក​សួរ​សុខទុក្ខយ៉ាងកក់ក្តៅបំផុត និង ការអបអរសាទរ​ដោយ​ស្មោះ​ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា នាឱកាស នៃខួបអនុស្សាវរីយ៍ លើកទី​៥០ នៃបុណ្យជាតិរបស់សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រ​ជាមានិតឡាវ នាខែធ្នូ ខាងមុខ និងទន្ទឹងរង់ចាំការ​ប្រារព្ធ​ខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនង​ការទូតកម្ពុជា-ឡាវ ក្នុងឆ្នាំ២០២៦ ផងដែរ ៕

ដោយ ៖ សួង ពិសិដ្ឋ
រូបថត ៖ ក្រសួងការបរទេស

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner