ក្រុមការងារប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយយុទ្ធនាការ ៩ ធ្នូ បំផុសការយល់ដឹង លើកស្ទួយរដ្ឋបាលស្អាតស្អំ និងផលប្រយោជន៍ប្រជាជនជាធំ
ភ្នំពេញ៖ ក្រុមការងារប្រឆាំងអំពើពុករលួយ ចំនួន ៧ ក្រុម មានសមាជិក ៦៣រូប បានចុះបំពេញភារកិច្ចជំរុញការផ្សព្វផ្សាយព្រមគ្នា នូវយុទ្ធនាការ ៩ ធ្នូ បំផុសការយល់ដឹង លើកស្ទួយរដ្ឋបាលស្អាតស្អំ និងផលប្រយោជន៍ប្រជាជនជាធំ នៅតាមភូមិសាស្ត្រនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ចំនួន០៧ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានដំណើរការបើកកិច្ចប្រជុំ លើកទី៤ អាណត្តិទី៤ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣ អាណត្តិទី៤, ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។

ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. បានឱ្យដឹងទាក់ទងនឹងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមានមន្ត្រីចំនួន ១២០ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៣៥ រូបទៀត បានមក ចំនួន ៨៥ រូប ដោយឡែកមន្ត្រី ០២ រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំ ប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។

ឯកឧត្តម បន្តថា ក្នុងដំណើរឆ្ពោះទៅការអបអរ ទិវាជាតិ-អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្នុងឆ្នាំ២០២៥ ក្រោមប្រធានបទ រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន ក្រុមការងារ អ.ប.ព. ចំនួន ៧ក្រុម មានសមាជិកចំនួន ៦៣រូប បានចុះបំពេញភារកិច្ចជំរុញការផ្សព្វផ្សាយព្រមគ្នា នៅតាមភូមិសាស្ត្រ នានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ចំនួន០៧ មានខេត្តកែប, បាត់ដំបង, ប៉ៃលិន, ក្រចេះ, កំពង់ធំ, រតនៈគិរី, និងត្បូងឃ្មុំ)។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង បញ្ញាបការយល់ដឹងអំពីការងារ ប្រយុទ្ធប្រឆាំងអំពើពុករលួយ សញ្ញាណនៃអំពើពុករលួយ ផលវិបាកនៃអំពើពុករលួយ យន្តការផ្សេងៗ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ លើកកម្ពស់អភិបាលកិច្ច តម្លាភាព ភាពស្អាតស្អំក្នុង សង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងអភិបាលកិច្ចល្អ នៅគ្រប់វិស័យ។ ដោយឡែកក្នុងឆ្នាំ២០២៥នេះ ការផ្សព្វផ្សាយបានប្រព្រឹត្តិទៅចំពោះគោលដៅ សរុបចំនួន ១៥១គោលដៅ ។

ឯកឧត្តម បន្ថែមថា អ.ប.ព. បានចូលរួមសង្កេតការណ៍ ក្នុងដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់បម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈ និងចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៤៧គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ១៧អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ប្រធានស្តីទី អ.ប.ព. ក៏បានគូសបញ្ជាក់ពីការងារពាក្យប្ដឹង ដោយក្នុងនោះ អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងក្នុងខែសរុបចំនួន ៤១ ពាក្យប្ដឹង។ លទ្ធផល នៃការស្រាវជ្រាវស៊ើបអង្កេត ពាក់ព័ន្ធការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ និងបណ្ដឹងពាក់ព័ន្ធនឹងការឆបោក Online ដោយបានបញ្ជូនជនសង្ស័យទៅប្រធានលេខាធិការដ្ឋានគណៈកម្មកាចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ វណ្ណលុក, រូប៖ គ្រី សម្បត្តិ



