ក្រុមការងារត្រួតពិនិត្យយានយន្តចល័តក្រសួង បានពិ​ន័យ​យានយន្តដឹកលេីសទម្ងន់ចំនួន ០៦គ្រឿងនៅ​លេី​ផ្លូវជាតិលេខ៤៤ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង
សាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និង​ជាប្រធានក្រុមការងារ​ត្រួតពិនិត្យយានយន្តចល័ត សហការជាមួយស្ថានីយ​ជញ្ជីងអចល័ត កណ្តោលដុំ ព្រមទាំងកងកម្លាំង​សមត្ថ​កិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​យាន​យន្តដឹកជញ្ជូនលើសទម្ងន់​កម្រិតកំណត់នៅលេីផ្លូវជាតិលេខ៤៤ គ.មលេខ​៣​+៥០០ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ជាលទ្ធផល បាន​ត្រួតពិនិត្យយានយន្តចំនួន០៦គ្រឿង មានបិទ​ឡូហ្គោ TH,TS ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោន ដល់ ៧២​តោន លេីសទម្ងន់អនុញ្ញាតចន្លោះពី៩តោន ដល់​៣២តោន។

ឆ្លៀតឱកាសនេះ ឯកឧត្តមប្រធាន បា នអប់រំ ណែនាំ ដល់ម្ចាស់យានយន្តល្មេីសខាងលេី ត្រូវចូលរួមគោរព​ច្បាប់ កុំដឹកលេីសទម្ងន់កម្រិតកំណត់ បែបនេះបន្តទៀត ព្រោះការដឹកលេីសទម្ងន់របស់បងប្អូន គឺបានធ្វេីឱ្យខូច​ខាតដល់ផ្លូវថ្នល់ យ៉ាងខ្លាំង មិនតែប៉ុននោះ បងប្អូន​ក៏​ត្រូវ​​រងការពិន័យជាប្រាក់ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរម្លឹកថា ក្រុម​ការ​ងារត្រួតពិនិត្យ យានយន្តចល័តចម្រុះ នៅតែបន្តចុះ​ឆ្មក់​ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់​កម្រិត​កំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធាន​ការ​រឹត​បន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត​ដោយគ្មាន​ការ​លើកលែងឡើយ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner