កម្ពុជា-សិង្ហបុរី រួមគ្នារៀបចំទិវាស្វែងយល់ពីខ្លួនឯងឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា បានរៀប​ចំទិវា​ស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីចុងសប្ដាហ៍នេះក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ,លោកស្រី Bernice Seow លេខាទី១ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជានិងមានអ្នកចូលរួមប្រមាណ២០០នាក់ជាគណៈប្រតិភូយុវជនមកពី​បណ្តា​ប្រទេសអាស៊ាន និងក្រៅតំបន់សិស្ស-និស្សិត ភ្ញៀវជាតិ-អន្តរជាតិ វិស័យឯកជន វិស័យសាធារណៈ និងវិស័យអប់រំ ។

គោលបំណងនៃការរៀបចំទិវាស្វែងយល់ពីខ្លួនឯងឆ្នាំ២០២៥ ដែលប្រារព្ធឡើងនេះដើម្បីផ្តល់ឱកាសក្នុងការ​ស្វែងយល់ពីសារៈសំខាន់នៃការយល់ដឹងអំពីខ្លួនឯងក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ រួម​ទាំងពង្រឹងជំនាញទន់ (Soft Skills) ដែលជួយដល់ទំនាក់ទំនងរវាងបុគ្គល ការគាំទ្រគ្នាទៅវិញទៅមក និងផ្នត់គំនិត​វិជ្ជមាន។ ទន្ទឹមនេះ ក៏ជាការស្វែងយល់ពីវិធីសាស្រ្តកសាងភាពធន់ និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងយុគ​សម័យ​ឌីជីថល ដោយគិតគូរពីសារៈសំខាន់នៃតម្លៃមនុស្ស។

ក្នុងឱកាសនេះឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ ចំពោះការបង្កើតជាវេទិកាដ៏មានសារៈសំខាន់នេះឡើង។
ឯកឧត្តមបានបព្ជាក់ពីចំណុចសំខាន់ៗចំនួន៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវសេវា​គាំទ្រ (ទី១) ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, (ទី២) ទីភ្នាក់ងារជាតិមុខរបរ និងការងារ និង(ទី៣) បេឡា​ជាតិសន្តិសុខសង្គម ដែលផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរគ្រប់រូបអាចធ្វើការប្រកបដោយគុណតម្លៃ, លើកកម្ពស់ភាព​ជឿជាក់លើខ្លួនឯង ដោយអាចចូលរួមចំណែកអភិវឌ្ឍសង្គមដោយសុវត្ថិភាព និងកិត្តិយស៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner