កូនផ្សោតថ្មីទី៨ បង្ហាញវត្តមាននៅអន្លង់កាំពី ខេត្តក្រចេះ

ភ្នំពេញ៖កូនផ្សោតដែលទើបកើតថ្មីចំនួនមួយក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជាប្រទះឃើញ កាលពីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ជាមួយនឹងវត្តមានថនិកសត្វដ៏កម្រលើលោកនេះ ក្រុមអ្នកស្រាវជ្រាវក្រសួងកសិកម្មបានបញ្ជាក់ថា កូនផ្សោត​ថ្មីនេះជាកូនផ្សោតទី៨។ វាមានអាយុប្រហែលមួយថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែល​មានលេខកូដ​សម្គាល់១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួនបួនក្បាលផ្សេងទៀត។

គួរជម្រាបថា ឆ្នាំ២០២៥ ជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោត​ស្លាប់រយៈពេលពេញមួយឆ្នាំ និង១៨ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈកូនផ្សោតកើតថ្មីនេះទៀតសោត ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិមានចំនួន​សរុបកើនដល់ ១១២ក្បាល៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner