ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាផ្តល់ ជាមូលដ្ឋានដ៏រឹងមាំសម្រាប់​ការកសាងសង្គមកម្ពុជា

ភ្នំពេញ៖ក្នុងមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​កាល​ពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បាន​មានប្រសាសន៍ថា ការចាប់បដិសន្ធិឡើងនូវអង្គការចាត់តាំង រួមជាមួយនិងកម្មវិធីនយោយរបស់រណសិរ្យ​នៅ​ពេលនោះ គឺ​ជារបត់ប្រវត្តិសាស្រ្តមួយយ៉ាងធំធេងសម្រាប់ប្រជាជាតិកម្ពុជា ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលេចបន្តថា រណសិរ្សសាមគ្គីសង្រ្គោះជាតិ​កម្ពុជាមិនត្រឹមតែមានសារៈ​សំខាន់​សម្រាប់​ការតស៊ូរំដោះជាតិ និងសង្រ្គោះយើងទាំងអស់គ្នាឱ្យចាក់ផុតពីគ្រោះមហន្តរាយប៉ុណ្ណោះទេ តែក៏បានផ្តល់​ជាមូលដ្ឋាន​ដ៏រឹងមាំ សម្រាប់ការកសាងសង្គមជាតិកម្ពុជា ក៏ដូចជាការកសាងនយោបាយដឹកនាំមួយ មានមាគ៌ា​យុទ្ធសាស្រ្ត យុទ្ធវិធី​សាស្រ្តច្បាស់លាស់នៅក្នុងការដឹកនាំ កសាងប្រទេសឡើងវិញបន្ទាប់ពីឆ្លងកាត់សង្រ្គាមរ៉ាំរៃ អស់ជាច្រើនឆ្នាំកន្លងមក។

ឯកឧត្តមបន្តថា ឈរលើមូដ្ឋាននៃកំលាំងសាមគ្គីជាតិ យើងបានការពារដោយជោគជ័យ ការរស់ឡើងវិញរបស់ប្រជាជាតិ និងធ្វើឱ្យសង្គមជាតិបានរួចផុតពីដំណាក់កាលដ៏លំបាកលំបិន មកកាន់ដំណាក់កាលរីកចំរើនជាជំហានៗរហូត​មកដល់បច្ចុប្បន្ន។

គួរបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នប្ដូរឈ្មោះជា”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ​កម្ពុជា ត្រូវបាន​បង្កើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេច​អគ្គមហា​ពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀតនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះក្នុង​ការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩៕


អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner