មកដឹងត្រួសៗពីសារៈប្រយោជន៍នៃផ្លូវជាតិលេខ៤៨

ភ្នំពេញ៖ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រប្រកបដោយសក្តានុពលរបស់រាជរដ្ឋាភិបាលដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍ ។ជាផ្លូវដែលសារៈប្រយោជន៍មិនធម្មតា ដោយសារមានទំនាក់ទំនងតភ្ជាប់
ផ្ទាល់ជាមួយខេត្តយ៉ាងតិចចំនួនប្រាំ។

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូស​រំលេចអំពីសារៈសំខាន់នៃផ្លូវជាតិលេខ៤៨ ។សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា ខ្សែផ្លូវលេខ៤៨នេះ បាន និងកំពុងដើរ​តួនាទី​ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ។និយាយជារួម ក៏ដូចជាខេត្តកោះកុង និយាយដោយឡែក ក្នុងគោលដៅជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេស​កំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំ​កសិផល និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយកាន់តែតិច។

ផ្លូវជាតិលេខ៤៨ ក៏បានតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ១០ ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិនផងដែរ ដែលជា​ការតភ្ជាប់បណ្តាញគមនាគមន៍មកកាន់តំបន់ឆ្នេរ និងកំពង់ផែ សម្រួលការធ្វើដំណើរបានកាន់លឿនរហ័ស និងមានប្រសិទ្ធភាព​ខ្ពស់ ។នេះបើតាមសម្ដេចធិបតីបញ្ជាក់។

សូមជម្រាបថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពី ស្រែអំបិល ត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៤រហូតដល់​ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងជាង ១៤៨ គីឡូម៉ែត្រ ដោយបានបញ្ចប់រួចរាល់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ ផ្លូវនេះស្ថាបនាជាបួនគន្លងចំនួនប្រាំទីតាំង ប្រវែង ៣០គីឡូម៉ែត្រ និង ពីរកន្លង ប្រវែង១១៨គីឡូម៉ែត្រ ។
ផ្លូវនេះក៏បាន​តភ្ជាប់​កម្ពុជាទៅប្រទេសថៃទៀតផង៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner