កុំភ្លេចនៅសល់តែ ២៤ម៉ោងទៀតទេ កម្មវិធីពាក់ព័ន្ធនឹងវិស័យឌីជីថលដ៏ធំប្រចាំឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃ៥ធ្នូ
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
ភ្នំពេញ៖ដូចការគ្រោងទុកកម្មវិធីពាក់ព័ន្ធនឹងវិស័យឌីជីថលដ៏ធំប្រចាំឆ្នាំនឹងប្រារព្ធរយៈពេលបីថ្ងៃនៅថ្ងៃសុក្រទី៥ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ។នោះគឺវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក្រោមប្រធានបទ៖” ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី ៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L
រាជធានីភ្នំពេញ ពីម៉ោង៨ព្រឹក – ៦ល្ងាច។សាធារណជនអាចចូលរួមបាន។ប្រសិនជាពុំទាន់ចុះឈ្មោះទេ អាចចុះឈ្មោះឥឡូវនេះ បានតាមរយៈ https://go.gov.kh/mptc/event-dgf25 ដើម្បីចូលរួមទស្សនាដោយសេរីក្នុងវេទិការដ្ឋាភិបាលឌីជីថលនិងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ៕
ដោយ៖ង៉ាន ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។