សម្ដេច ម៉ែន សំអន៖ស្នាក់ការថ្មីគណបក្សប្រ​ជា​​ជន​កម្ពុជាឃុំសំបួរនឹងលេចរូបរាងនៅ​ពេល​ខាង​មុខ

ស្វាយរៀង៖ការដ្ឋានសាងសង់ទី​ស្នាក់​​ការ​គណបក្សប្រជាជនកម្ពុជា ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង និង​ហេដ្ឋា​រចនាសម្ព័ន្ធនានា ភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប បានប្រារព្ធពិធីបញ្ចុះបឋមសិលាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥​ក្រោមអធិបតីភាពសម្តេចកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា អនុប្រធានគណបក្សប្រជាជន​កម្ពុជា ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារ​គណបក្សចុះមូលដ្ឋាន​ស្រុកស្វាយទៀប រួមជាមួយក្រុមការងារ បានរួម​សហការជួយគ្នាកសាង​សមិទ្ធ​ផលជាច្រើន នៅក្នុងខេត្ត​ស្វាយរៀង ពិសេ​ស ស្រុករមាសហែក ស្រុកស្វាយទៀប រួមមាន ការកសាងមន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្នាក់កា​រ​បក្ស ជាដើម ។សម្ដេចបន្តថា គណបក្សប្រ​ជា​​ជន​កម្ពុជា ចងចាំមិនភ្លេច នូវស្នាដៃ និង សមិទ្ធ​ផ​ល​រាប់មិនអស់របស់ ឯកឧត្ត​ម និងក្រុមការងារ ។ ដោយឡែកស្នាក់​ការបក្សនេះ នឹងបានចូលរួម​ចំ​ណែ​​ក​ក្នុងការបំពេញតាមតម្រូវការរបស់​ប្រជាពល​រដ្ឋ និងជួយសម្រួលដល់ការបម្រើការងារ ​របស់​គណ​បក្សនៅមូលដ្ឋានផងដែរ ។

សូមជម្រាបថា ទីស្នាក់ការគណបក្សប្រជាជន​កម្ពុជាឃុំសំបួរ ដែលត្រូវសាងសង់មានទទឹង ៣១,៥ម៉ែត្រ , បណ្តោ​យ ១២ម៉ែត្រ ,ផ្នែកខាងមុខ ៨ម៉ែត្រ គុណ៨ម៉ែត្រ ៕

អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner