តំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរខ្លាំងបំផុតក្នុងឆ្នាំ២០២៥

ហ្សាកាតា ៖ តំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរខ្លាំងបំផុតក្នុងឆ្នាំ២០២៥ ដោយមានព្យុះចុងរដូវដែលកើនឡើងថាមពលខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ។

អ្នកវិទ្យាសាស្ត្របានព្រមានថា ទឹកសមុទ្របានឡើងក្តៅឡើងៗ និងបង្កឱ្យកម្រិតទឹកសមុទ្រកើនឡើងខ្ពស់។ ការប្រែប្រួលអាកាសធាតុ កំពុងបង្កើតឱ្យមានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរដែល មិនអាចទាយទុកជាមុនបាន។ តំបន់អាស៊ាននេះ ក៏កំពុងជួបបញ្ហាសេដ្ឋកិច្ចផងដែរ។

រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិក បានប្រើប្រាស់កញ្ចប់ថវិកាលើសពីសមត្ថភាព ដើម្បីតម្រូវឱ្យមានចំណាត់ការបន្ទាន់ក្នុងការបន្ស៊ាំខ្លួន ការរៀបចំខ្លួនទុកជាមុន។ ដើម្បីឆ្លើយតបនឹងបន្ស៉ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ ចាំបាច់ត្រូវការគាំទ្រហិរញ្ញវត្ថុអាកាសធាតុពីអន្តរជាតិ៕

ប្រភព ៖ ABC NEWS

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner