ចិនអំពាវនាវឲ្យកម្ពុជានិងថៃ អនុវត្តការអត់ធ្មត់
ប៉េកាំង ៖ ប្រទេសចិនបានអំពាវនាវឲ្យប្រទេសកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ ដើម្បីទប់ស្កាត់ការកើនឡើងកម្តៅ នៅក្នុងជម្លោះព្រំដែន។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Chinadaily, ក្រសួងការបរទេសចិន បានលើកឡើង កាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ ថា «ប្រទេសចិន បានអំពាវនាវឱ្យកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ និង ការពារទប់ស្កាត់ស្ថានភាពព្រំដែនរបស់ពួកគេ កុំឱ្យកើនឡើងកម្តៅ បន្ថែមទៀត»។
អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ពោលគឺបន្ទាប់ពីការផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃ ឡើងវិញ នាពេលថ្មីៗនេះ។
លោក Guo Jiakun បានបន្តថា ក្នុងនាមជាមិត្ត និងអ្នកជិតខាង របស់កម្ពុជា និងថៃ, ភាគីចិនសង្ឃឹមដោយស្មោះថា ប្រទេសទាំងពីរនឹងជួបចរចាដើម្បីសម្រុះសម្រួលគ្នា។ លោក Guo បានបន្ថែមថា «ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនា ក្នុងការបន្ធូរបន្ថយភាពតានតឹង និងធ្វើឱ្យស្ថានការណ៍ចុះត្រជាក់ តាមមធ្យោបាយរបស់ខ្លួន»៕
ប្រភពពី Chinadaily, ប្រែសម្រួល ៖ សារ៉ាត
