ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ ការអត់ធ្មត់របស់សម្តេចតេជោ និងសម្តេចធិបតី ជាការអត់ធ្មត់ ដែលមនុស្សធម្មតាមិនអាចធ្វើបាន ព្រោះយល់ពីតម្លៃនៃការថែរក្សាសន្តិភាព

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ការអត់របស់សម្តេចតេជោ និងសម្តេចធិបតី ជាការអត់ធ្មត់ដែលមនុស្សធម្មតា មិនអាចធ្វើបាន ពីព្រោះសម្តេចទាំង២ យល់ពីតម្លៃនៃការថែរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគោរពស្រឡាញ់ប្រទេសជិតខាងបើទោះបីជាថៃ ប្រមាថយ៉ាងណាក៏ដោយ ។ ការលើកឡើងនេះធ្វើឡើងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរខួបទី៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ ការថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្ស ។


ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី មានប្រសាស៍បន្ថែមថា ការថែរក្សាសន្តិភាព ជាការលំបាកកម្ពុជា ជាប្រទេសមួយដែលឆ្លងកាត់ និងមានបទពិសោធន៍ក្នុងភ្លើងសង្គ្រាមយូរអង្វែង ដែលសម្តេចតេជោ ហ៊ុន សែន លោកស្គាល់ច្បាស់ ហើយលោកមានគុណសម្បត្តិធំធេងក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដែលលោកបានឱ្យតម្លៃទៅលើសិទ្ធិរស់រានមានជីវិត ។


ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ជាថ្នាក់ដឹកនាំដែលមានកិត្តិនាម និងកិត្តិយស នៅលើឆាកអន្តរជាតិ បានឱ្យតម្លៃទៅលើសន្តិភាព យើងទាំងអស់គ្នា ដឹងហើយថាក្នុងមួយរយៈនៃជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ យើងដឹងថាមេដឹកនាំរបស់យើងមានកិត្តិយស មានកិត្តិនាមនៅលើឆាកអន្តរជាតិ តែផ្ទុយទៅវិញគាត់ខំអត់ធ្មត់ សង្កត់ចិត្តមិនប្រើពាក្យអ្វីដែលអាចបង្កឱ្យមានសង្គ្រាមកើតឡើង ទោះបីជាមានការប្រមាថពីប្រថៃ យ៉ាងណាក៏ដោយ ដោយយល់ពីពាក្យថាសន្តិភាព ហើយការថែរក្សាសន្តិភាពនេះ គឺមិនឱ្យកើតឡើងសារជាថ្មីនូវសង្គ្រាម ។


ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្ថែមថា ថៃបានធ្វើសកម្មភាព ដើម្បីបង្កឱ្យមានសង្គ្រាមជាច្រើនលើកច្រើនសារ ដូចជាអំឡុងពេលចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ យោធាថៃ ដោយបានចាប់កងកម្លាំងកម្ពុជាចំនួន១៨នាក់បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ការដាក់បន្លាលួស យកគ្រឿងចក្រឈួសឆាយដី និងចាក់សម្លេងរំខានជាការធ្វើទារុណកម្មផ្លូវចិត្ត ចូលបាញ់សម្លាញ់ប្រជាជនស្លូតត្រង់ នៅភូមិព្រៃចាន់ និងរំលោភស្ត្រីជាពលករធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃកម្ពុជា បានបន្តការអត់ធ្មត់ដោយសម្តេចបានយល់តម្លៃនៃសន្តិភាព ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពកម្ពុជា បានព្យាយាមអត់ធ្មត់ចំពោះការរំលោភបំពាន ព្រមទាំងការមើលងាយពីសំណាក់ភាគីថៃ មកលើកម្ពុជាក៏ដោយ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner