នៅតំបន់រង្វង់មូលស្រអែមខេត្តព្រះវិហារស្ងាត់ជ្រងំបន្ទាប់ពីប្រជាពលរដ្ឋបានចាកចេញពីលំនៅដ្ឋាន

ព្រះវិហារ៖ នៅតំបន់រង្វង់មូលស្រអែមនៃខេត្តព្រះវិហារ តំបន់ដែលធ្លាប់តែអ៊ូអរមមាញឹកតែនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ មានសភាពស្ងាត់ជ្រងំគួរឱ្យសង្រេងបន្ទាប់ពីប្រជាពលរដ្ឋបានចាកចេញពីលំនៅដ្ឋានទៅរកមណ្ឌលសុវត្ថិភាព ដែលរៀបចំដោយ​រដ្ឋបាលខេត្តព្រះវិហារ និងពលរដ្ឋខ្លះទៀត បានចាកចេញពីលំនៅឋានទៅកាន់ទីរួមខេត្ត ក៏ដូចជាទៅកាន់បណ្ដាខេត្តដទៃទៀត ដើម្បីរក្សាសុវត្ថិភាព ។

និយាយទៅដល់ចោរឈ្លានពានលោកស្រី វ៉ាន់ ស្រីអែម ប្រជាពលរដ្ឋរស់នៅស្រអែម បាននិយាយថា យោធាថៃបានបើកការបាញ់​ប្រហារមកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៧ ខែធ្នូ ហើយបានផ្លោង​គ្រាប់ចូលមកដល់តំបន់ស្រអែមនេះដែរ​ដែលធ្វើឱ្យ​បងប្អូនប្រជា​ពលរដ្ឋ។ដែលមានកូនតូចក៏ដូចជាកូនៗនៅក្នុងបន្ទប់ និងចាស់ជរានៅក្នុងបន្ទុកផងនោះ ចាកចេញពីលំនៅឋាន​ចាប់ពីល្ងាចថ្ងៃ​ទី៧ធ្នូរហូតដល់ថ្ងៃទី១០ ដែលធ្វើឱ្យសភាពនៅតំបន់នេះស្ងប់ស្ងាត់ ប៉ុន្តែសំលេងប្លោងគ្រាប់របស់ថៃ នៅតែលឺទាំងថ្ងៃទាំងយប់។

សូមជម្រាបថាគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋដែលជាជនស្លូតត្រង់បានភៀសសឹកបានកើនឡើង ដល់ ៣៧ ១១៥ គ្រួសារស្មើនឹង ១២៧ ១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨ ៦០៣ នាក់ និងកុមារមានចំនួន ២១ ៩៧៤ នាក់ នៅតាមមណ្ឌល​សុវត្ថិភាពចំនួន ៦ ខេត្តគឺខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្ត​សៀមរាប៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner