សម្តេចប្រធានរដ្ឋសភាស្វាគមន៍វិនិយោគិន​បា​រំាង ដែលចាប់អារម្មណ៍ទីផ្សារនៅកម្ពុជា

ភ្នំពេញ៖សម្តេចប្រធានរដ្ឋសភាបានស្វាគម​ន៍គណៈប្រតិភូក្រុមវិនិយោគិនបារាំងដែ​ល​អញ្ជើ​ញ​មកបណ្តាក់ទុនវិនិយោគ​នៅកម្ពុជា ដោយហេតុថា សកម្មភាពនេះ​ស្របពេលដែលសភាពាណិជ្ជកម្ម និ​ង ឧស្សាហកម្មរបស់បារាំងនៅ​កម្ពុជា​ទើបបាន​
ផ្ស​ព្វផ្សាយសៀវភៅមគ្គុទេ្ទសក៍ស្តីពី “ការធ្វើ​ធុរ​កិច្ច​នៅ​កម្ពុជាសម្រាប់ឆ្នាំ២០២៥-២០២៦ កាលពី​ខែវិច្ឆិកាកន្លងទៅ ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រ​ធា​នរដ្ឋសភាកម្ពុជាបានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិនបារាំងដឹកនាំ​ដោយលោក ហ្រ្វង់ស័រ ហ្គេស នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista​) ចូលជួប​សម្តែងការគួរសម និងពិភាក្សា​កា​រ​ងារនៅវិមានរដ្ឋសភា។

ក្នុងជំនួបកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ហ្រ្វង់ស័រ ហ្គេស បានជម្រាបសម្ដេចប្រធានរដ្ឋសភាថា​ តាមគម្រោង​នៅដើម​ឆ្នាំ២០២៦ លោកនឹងនាំចូល​ផលិត​ផលរបស់ប្រទេសបារំាង​ជា​ច្រើនមុខ មាន​ដូចជា ផលិតផលផ្នែកអនាម័យ សុខ​ភាព សម្ភារៈ​ប្រើប្រាស់ និងគ្រឿងសំអាង មក​លក់នៅកម្ពុជា។ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុន​នឹង​នាំ​ទំនិញប្រមាណ ៤០០មុខ ហើយនឹង​ពង្រីក​ដល់មួយពាន់មុខនាពេលអនាគត។

តបទៅកាន់ភ្ញៀវសម្តេចប្រធានរដ្ឋសភាបានរំលឹកអំពីទំនាក់​ទំនង​ដ៏ល្អ និងជាប្រវត្តិសាស្រ្តរវាងកម្ពុជា និង​បា​រំាង ហើយ​ទំនាក់​ទំនង​ទ្វេភាគីកម្ពុជា-បារាំង​នឹងត្រូវដំឡើងកម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ក្នុងពេលឆាប់ៗ ខាងមុខនេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បន្តថា រដ្ឋសភា​កម្ពុជាបាននិងកំពុងរួមចំណែកជាមួយ​រាជរដ្ឋា​ភិ​បា​ល ក្នុងកិច្ចប្រឹងប្រែងធ្វើ​ឱ្យមានភាពប្រសើរ​ឡើង​សម្រាប់បរិយាកាសវិនិយោគ អាជីវកម្ម និង ពាណិជ្ជកម្ម តាមរយៈការកសាង និងអនុម័តនូវ​លិខិត​បទដ្ឋានគតិយុត្ត ច្បាប់សំខាន់ៗ។

ទាក់ទងនឹងការវិនិយោគសម្តេចបានបញ្ជាក់ជូនអ្នកវិនិយោគបារំាងថា កម្ពុជា​មានវិសាលភាព និងសក្តានុពលធំទូលាយ ។ កម្ពុជា គឺជាច្រកចូលទៅតំបន់មេគង្គ អាស៊ី អា​គ្នេយ៍ និងតំបន់ដទៃផ្សេងទៀត។ ក្នុងនាមជា​សមា​ជិកអាស៊ាន ដែលមានប្រជាពលរដ្ឋ​ប្រមាណ ៧០០លាននាក់ និងសមាជិកនៃកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP ) ដែលមាន​ប្រជាពលរដ្ឋប្រមាណជាង ១ ពាន់លាននាក់ ប្រការនេះធ្វើឱ្យកម្ពុជាមាន​សក្តា​នុពល និងលទ្ធភាពចូលទៅក្នុងទីផ្សារយ៉ាង​ទូលំ​ទូលាយ ។

ក្នុងឱកាសនេះដែរលោក ហ្រ្វង់ស័រ ហ្គេស បានចូលរួមសោកស្តាយ និងក្តីកង្វល់ជាខ្លំាង ចំពោះបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ ដែលធ្វើឱ្យមានការបាត់បង់ជីវិត បង្ក​ផលលំបាកយ៉ាងធ្ងន់ធ្ងរ និងខូចខាតជាច្រើន ដល់​ពលរដ្ឋកម្ពុជា ។ លោក ជឿជាក់ថា ជ័យជម្នះនឹង​ផ្តល់ជូនអ្នកស្លូតត្រង់ និងត្រឹមត្រូវ។ ទោះជាយ៉ាង​ណាលោកបានអះអាងថា បញ្ហានៅតាម​ព្រំដែន​នេះ មិនមែន​ជាឧបសគ្គដល់ការវិនិយោគ និងការ​ធ្វើដំណើររបស់គណៈប្រតិភូលោកមកកាន់កម្ពុជានោះឡើយ៕
អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner