លោក ត្រាំ ថា អ៊ុយក្រែន មួយប្រទេសពេញចិត្តផែនការសន្តិភាព ខុសតែលោក ហ្សេលេនស្គី ម្នាក់ឯង

វ៉ាស៊ីនតោន, កៀវ ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកអះអាងថា ប្រជាជនអ៊ុយក្រែនពេញមួយប្រទេសពេញចិត្តផែនការសន្តិភាពរបស់លោក ខុសតែលោកប្រធានាធិបតី Volodymyr Zelensky ម្នាក់ឯងប៉ុណ្ណោះ ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ លោក Trump និយាយថា សហរដ្ឋអាមេរិកកាន់តែខិតជិតសម្រេចបានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនទៅហើយ ប៉ុន្តែមានតែលោក Zelensky មួយប៉ុណ្ណោះដែលចង់ច្រានចោលកិច្ចព្រមព្រៀងមួយនេះ ។

លោក Trump បញ្ជាក់ថា ប្រជាជនអ៊ុយក្រែនទាំងមូល ចូលចិត្តគំនិត នៃកិច្ចព្រមព្រៀងមួយនេះ ព្រោះជាកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងបញ្ឈប់ការសម្លាប់មនុស្ស រាប់ពាន់នាក់ ជារៀងរាល់ខែ» ។

បើតាម RT, ការច្រានចោលកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Zelensky គឺទាក់ទងទៅនឹងលក្ខខណ្ឌកាត់ដីទៅឲ្យរុស្ស៊ី ជាថ្នូរនឹងការធានាសន្តិភាពរយៈពេលយូរសម្រាប់អ៊ុយក្រែន ។

យ៉ាងណា លោក Zelensky បញ្ជាក់ពីគោលជំហររបស់ខ្លួនថា អ៊ុយក្រែនមិនមានឆន្ទៈក្នុងការបោះបង់ចោលទឹកដីណាមួយដោយគ្មានការច្បាំងបង្ហូរឈាមនោះទេ ជាពិសេសបញ្ហានេះ អាចត្រូវបានសម្រេចចិត្ត តាមរយៈការបោះឆ្នោត ឬធ្វើប្រជាមតិ ។

ក្រៅពីលក្ខខណ្ឌកាត់ដីទៅឲ្យរុស្ស៊ី, សំណើសន្តិភាពមួយនេះ ក៏ស្នើឲ្យអ៊ុយក្រែនបន្ថយកម្លាំងទ័ពមិនឲ្យលើសពី ៦០ ម៉ឺននាក់, បោះបង់ចិត្តគំនិតចង់បានអាវុធទំនើបៗ និងលុបចោលបំណងប្រាថ្នាចូលរួមជាមួយអង្គការណាតូជាដើម ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner