ជប៉ុន និងអាមេរិក ចោទ ចិន បំផ្លាញសន្តិភាពក្នុងតំបន់

តូក្យូ ៖ ប្រមុខការពារជាតិជប៉ុន និងអាមេរិក បាននាំគ្នាចោទប្រកាន់ដោយបើកចំហរថា ទង្វើរបស់ប្រទេសចិនកំពុងបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ។ នេះបើតាម Arab News កាលពីថ្ងៃព្រហស្បតិ៍ ។

ការចោទប្រកាន់របស់សម្ព័ន្ធមិត្តចាក់ទឹកមិនលិចទាំងពីរធ្វើឡើង ក្រោយយន្តហោះចម្បាំងចិនតម្រង់រ៉ាដាដាក់យន្តហោះយោធាជប៉ុន នៅក្បែរកោះតៃវ៉ាន់ ។

រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានប្រាប់រដ្ឋមន្ត្រីការពារអាមេរិកលោក Pete Hegseth ថា សកម្មភាពរបស់ទីក្រុងប៉េកាំងមិនអំណោយផលដល់សន្តិភាពក្នុងតំបន់នោះទេ ជាពិសេសប្រទេសចិនកំពុងផ្សព្វផ្សាយព័ត៌មានដែលផ្ទុយទាំងស្រុងពីការពិតនៃឧប្បត្តិយន្តហោះចម្បាំងចិនតម្រង់រ៉ាដាដាក់យន្តហោះយោធាជប៉ុន នៅក្បែរកោះតៃវ៉ាន់ ។

លោក Koizumi បន្ថែមថា “ប្រទេសជប៉ុនមិនស្វែងរកការបង្កើនភាពតានតឹងនោះទេ ហើយជប៉ុនកំពុងឆ្លើយតបដោយស្ងប់ស្ងាត់ និងរក្សាទ្វារបើកចំហសម្រាប់ការសន្ទនាផងដែរ” ។

ការិយាល័យរបស់លោក Hegseth និយាយថា ប្រទេសទាំងពីរកំពុងពិភាក្សាពីសកម្មភាពយោធារបស់ប្រទេសចិន ដោយក្នុងនោះរួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ និងពង្រឹងសមត្ថភាពរបស់ខ្លួន” ។

ទំនាក់ទំនងចិន និងជប៉ុន បានចាប់ផ្ដើមល្អក់កករ កាលពីខែមុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ព្រមានថា ប្រទេសជប៉ុនអាចឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ ប្រសិនបើប្រទេសនេះ គំរាមកំហែងដល់សន្តិសុខ របស់ប្រទេសជប៉ុន ៕

ប្រភព ៖ Arab News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner