លោក ត្រាំ ៖ កម្ពុជា-ថៃត្រលប់ទៅរកសន្តិភាពវិញ ហើយអាមេរិកបន្តធ្វើពាណិជ្ជកម្មជាមួយ
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា កម្ពុជានិងថៃព្រមវិលត្រលប់ទៅរកសន្តិភាពវិញ ហើយបន្តធ្វើពាណិជ្ជកម្ម ជាមួយអាមេរិក។ ជាការថ្លែង បន្ទាប់ពីបញ្ចប់ការជួបតាមទូរស័ព្ទ កាលពីយប់ថ្ងៃសុក្រ។
នៅលើវេទិកាបណ្តាញសង្គម Truth Social, លោក Trump បាននិយាយថា លោកបានមានការសន្ទនាដ៏ល្អមួយ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និង ថៃ ទាក់ទងនឹងការរលឹកឡើងវិញ ជាអកុសល នៃសង្រ្គាមដ៏យូរអង្វែង រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AFP។
ផ្អែកតាមប្រភពដដែល, លោក ត្រាំ បាននិយាយថា ប្រទេសទាំងពីរបានយល់ព្រម បញ្ឈប់ការបាញ់ប្រហារទាំងអស់ ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃសៅរ៍នេះ ហើយត្រឡប់ទៅ កិច្ចព្រមព្រៀងសន្តិភាពដើម ដែលបានធ្វើឡើងជាមួយរូបលោក, មេដឹកនាំទាំងពីរ និង ដោយមានជំនួយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោក Trump បញ្ជាក់ថា «ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេច សម្រាប់សន្តិភាព និង បន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក»។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បន្ថែមថា ពិតជាបានជជែកជាមួយលោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីស្វែងរកវិធី អោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយអោយភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។ សម្តេចបញ្ជាក់ថា «កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត