កាសែតអន្តរជាតិបារាំង AFP ផ្សាយពីខូចស្ពានមេទឹកកម្ពុជាព្រោះថៃវាយប្រហារ

ប៉ារីស, ភ្នំពេញ ៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបារាំង AFP នៅថ្ងៃសៅរ៍នេះ បានផ្សាយអំពីការខូចខាតយ៉ាងខ្លាំង នៃស្ពានមេទឹករបស់កម្ពុជា ព្រោះតែស្នាដៃវាយប្រហារ របស់ភាគីថៃ។

ប្រភពបានរៀបរាប់ថា «វីដេអូឯកសារ ដែលចេញផ្សាយដោយក្រសួងការពារជាតិរបស់កម្ពុជា បង្ហាញពីកំទេចកំទី នៅលើស្ពានដែលរងការខូចខាត បន្ទាប់ពីការវាយប្រហារដោយយោធាថៃ។ កម្ពុជាអះអាងថា ថៃបានបន្តទម្លាក់គ្រាប់បែកលើទឹកដីខ្លួន ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបញ្ឈប់អរិភាព»។

ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅព្រឹកព្រលឹមថ្ងៃទី១៣ ធ្នូ នេះ ទាហានថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿងទម្លាក់គ្រាប់បែកកម្ទេចគោលដៅអគារសណ្ឋាគារ
និងស្ពានជ័យជំនះ ឬ ស្ពានមេទឹកទាំងថ្មី ទាំងចាស់ នៅភូមិសាស្រ្តថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កាលពីប៉ុន្មានថ្ងៃមុន ទាហាថៃបានប្រកាសកម្ទេចស្ពានមួយនេះ ដោយយកលេសថា កម្ពុជាប្រើប្រាស់វាដើម្បីដឹកជញ្ជូនអាវុធ និងកងទ័ព៕

ដោយ ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner