សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងរៀបចំលក់អាវកីឡា យកថវិកា​ជួយ​ដល់ពលរដ្ឋភៀសសឹកនិងវីរកងទ័ពជួរមុខ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងរៀបចំលក់អាវកីឡា​ប្រដាល់សកលនៅសប្តាហ៍ក្រោយ ដើម្បីកៀរគរមូលនិធិ​បន្ថែមគំាទ្រ​ដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ។

មន្រ្តីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឱ្យដឹងថា សហព័ន្ធ​នឹងរៀបចំការលក់អាវកីឡាប្រដាល់នៅសប្ដាហ៍ក្រោយ។អាវមួយ
តម្លៃ៥ដុល្លារ។សកម្មភាពនេះដើម្បីកៀរគរមូលនិធិបន្ថែមគំាទ្រ​ដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខដែលកំពុងការពារ​បូរណភាពទឹកដី​ពីការឈ្លានពានរបស់ទាហានថៃ។បងប្អូនដែល​មានបំណងទិញ​អាចទៅទិញ​ផ្ទាល់នៅសាលហ្វឹកហាត់​ជម្រើស​ជាតិប្រដាល់សកលស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនាសប្តាហ៍ក្រោយចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ តទៅ ឬ នៅសាល​ហ្វឹកហាត់​ការ៉ាតេ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញអំឡុង​ការរៀបចំការប្រកួតកីឡាប្រដាល់សកលជើងឯកជាតិឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែធ្នូ ឆ្នាំ២០២៥។

មន្រ្តីសហព័ន្ធកីឡាប្រដាល់បញ្ជាក់ថា ថវិកាដែលលក់បានទាំង​ថ្លៃដើម និងប្រាក់ចំណេញនឹងបញ្ចូលទៅក្នុងមូលនិធិ​ប្រដាល់​សកលទាំងអស់។ជាមួយគ្នាបងប្អូនអាចកុម្ម៉ង់មុនបានតាមរយៈ​ឯកឧត្តម ប៊ុយ សុភ័ណ្ឌ (012 887 604) ប្រធានសហព័ន្ធ​កីឡាប្រដាល់សកលកម្ពុជា ឬលោក សំ ពិសិដ្ឋ (086 875 361) អគ្គហេរញ្ញិកសហព័ន្ធ៕
ដោយ៖ជាវ ចន្ធូរ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner