វិមានក្រឹមឡាំង រិះគន់មេធំណាតូ ដែលប្រើសម្តីចង់បំផ្ទុះសង្គ្រាមនឹងរុស្ស៊ី

មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃអាទិត្យ បានរិះគន់ចំៗថា ពាក្យសម្តីរបស់ប្រមុខដឹកនាំណាតូ ដែលថា ប្លុកយោធាដ៏មានឥទ្ធិពលនេះ កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយរុស្ស៊ី នោះគឺជាវោហាសាស្រ្តខ្វះទំនួលខុសត្រូវ ហើយបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំរូបនេះ ហាក់មិនអើពើអំពីវិនាសកម្ម ដែលធ្លាប់បង្កឡើងដោយសារសង្គ្រាមលោកទី២ ។

ការទិតៀនរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូត បាននិយាយនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ប្លុកយោធាដឹកនាំដោយអាមេរិកមួយនេះ គួរតែត្រៀមខ្លួនធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយនឹងប្រទេសរុស្ស៊ី ។

ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ និយាយថា វោហាសាស្រ្តរបស់លោក រូត បង្ហាញពីការខ្វះទំនួលខុសត្រូវ និងមិនបានយល់ច្បាស់ពីប្រវត្តិសាស្រ្ត ដោយសារគាត់បានភ្លេចនូវវិនាសកម្មបង្កឡើងពីសង្គ្រាមលោកលើកទី ២ ។

ទោះបីជាយ៉ាងណា វិមានក្រឹមឡាំងនៅតែច្រានចោលម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់របស់អង្គការណាតូ និងមេដឹកនាំអឺរ៉ុបមួយចំនួន ដែលថា រុស្ស៊ីមានគំរោងវាយប្រហារដ្ឋសមាជិកណាតូ គឺជារឿងមិនអាចទៅរួច និងគ្រាន់តែជាលេសបង្កការស្លាន់ស្លោប្រឆាំងនឹងរុស្ស៊ីប៉ុណ្ណោះ ៕

ប្រភព ៖ the straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner