បង់ក្លាដេស ក្លាយជាប្រទេសអាស៊ីដំបូង ទិញយន្តហោះចម្បាំងអឺរ៉ុប Eurofighter ទុកទប់ទល់សត្រូវ

រូម ៖ បង់ក្លាដេសបានចុះកុងត្រាបញ្ជាទិញយន្តហោះចម្បាំង Eurofighter ពីក្រុមហ៊ុនអ៊ីតាលី Leonardo ខណៈកិច្ចព្រមព្រៀងនោះ ធ្វើឱ្យប្រទេសនេះក្លាយជាជាតិសាសន៍នៅអាស៊ីដំបូង ក្រៅពីអឺរ៉ុប និងមជ្ឈិមបូព៌ា ដែលបានទិញយន្តហោះចម្បាំងដ៏ទំនើបនេះបំពាក់ដល់កងទ័ពអាកាសខ្លួនទប់ទល់នឹងសត្រូវ ។

បើតាម Defense News, បច្ចុប្បន្នមិនមានប្រភពទម្លាយឱ្យដឹងពីតម្លៃនៃកិច្ចព្រមព្រៀងទេ ដោយគ្រាន់តែបង្ហើបថា ក្រុមហ៊ុន Leonardo នឹងផលិតយន្តហោះចម្បាំង Eurofighter Typhoon ទៅឱ្យកងទ័ពអាកាសបង់ក្លាដេស ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ, បង់ក្លាដេសទំនងជាបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចំនួន ១៦គ្រឿង ដែលនឹងត្រូវផលិតដោយក្រុមហ៊ុនអឺរ៉ុបធំៗចំនួន ៤ មានដូចជា អ៊ីតាលី អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងអេស្ប៉ាញ ។

បើសិនកិច្ចព្រមព្រៀងខាងលើនេះ ដំណើរការរលូន នោះវានឹងក្លាយជាការបញ្ជាទិញយន្តហោះចម្បាំងលោកខាងលិចដ៏ធំបំផុតជាលើកដំបូង សម្រាប់ប្រទេសបង់ក្លាដេស បន្ទាប់ពីកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះចម្បាំង Chengdu J-10C របស់ចិន ។

សព្វថ្ងៃ បង់ក្លាដេសបានដាក់ដំណើរការរួចហើយ នូវឧទ្ធម្ភាគចក្រ AW109 និង AW139 ដែលផលិតដោយក្រុមហ៊ុន Leonardo ។ ហើយក្រៅពីបង់ក្លាដេស ក្រុមហ៊ុនការពារជាតិអ៊ីតាលីនេះ ក៏បានលក់យន្តហោះចម្បាំង Eurofighter ទៅឱ្យហ្វីលីពីនចំនួន ៣២គ្រឿង និងនៅប៉ូឡូញផងដែរ ។

គិតមកទល់ពេលនេះ យន្តហោះចម្បាំង Eurofighter សរុបចំនួន ៧៦៩គ្រឿងហើយបានទទួលការបញ្ជាទិញ ក្នុងនោះមានប្រទេសចំនួន ១០ កំពុងធ្វើប្រតិបត្តិការយន្តហោះចម្បាំងនេះ មានដូចជា ចក្រភពអង់គ្លេស អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អូទ្រីស គុយវ៉ែត អារ៉ាប៊ីសាអូឌីត កាតា និងអូម៉ង់ ។ Eurofighter Typhoon មួយគ្រឿងមានតម្លៃប្រហែល ១១៧លានដុល្លារ ៕

ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner