អ៊ែរអេស៊ា ខេមបូឌា បើកសម្ពោធជើងហោះហើរត្រង់ ពីខេត្តសៀមរាបទៅកោះ Phu Quoc

ហោះហើរចំនួន ៣ ដងក្នុង ១ សប្តាហ៍ ចាប់ពី ៨៩ ដុល្លារ* ក្នុងមួយជើង។ ជើងហោះហើរថ្មីនេះនឹងតភ្ជាប់ តំបន់ទេសចរណ៍ដែលកំពុងពេញនិយមក្នុងប្រទេសអាស៊ានទាំង២ ក្នុងរយៈពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ។

ខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បើកដំណើរការជើងហោះហើរត្រង់ពី ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាទៅកោះ Phu Quoc នៃប្រទេស វៀតណាម ដែលជាការពង្រឹងការតភ្ជាប់ និងជំរុញកំណើនវិស័យទេសចរណ៍នៃតំបន់ទេសចរណ៍ដែលកំពុងពេញ និយមក្នុងប្រទេសអាស៊ានទាំង២នេះ។

ជើងហោះហើរថ្មីនេះ នឹងដំណើរការ ៣ ដង ក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃពុធ សុក្រ និងអាទិត្យ ជាមួយ នឹងតម្លៃសមរម្យ    និងភាពងាយស្រួលក្នុងការហោះហើរតភ្ជាប់រវាងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ល្បីល្បាញលើ ពិភពលោករបស់ខេត្តសៀមរាប និងជាកោះធំជាងគេរបស់ប្រទេសវៀតណាមដែលត្រូវបានគេស្គាល់ថាមាន ឆ្នេរខ្សាច់ពណ៌សនិងទឹកសមុទ្រដ៏ថ្លាឈ្វេង។ ជើងហោះហើរនេះ នឹងតភ្ជាប់ទីតាំងមរតកវប្បធម៌អមជាមូយសម្រស់ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរវាងប្រទេសទាំងពីរ ដែលធ្វើឱ្យដំណើរកម្សាន្ដកាន់តែមានភាពងាយស្រួល ហើយនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អ៊ែរអេស៊ា  ក្នុងការធ្វើឱ្យការធ្វើដំណើរក្នុងតំបន់ឱ្យកាន់តែមានភាព ងាយស្រួលបន្ថែមទៀត។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍

ថា៖” អ៊ែរអេស៊ា ខេមបូឌា បេ្ដជ្ញាចិត្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រីកជើងហោះហើរត្រង់ជាមួយនឹងតម្លៃសមរម្យរវាងគោលដៅកម្សាន្តដ៏ពេញនិយមនានា ព្រមទាំងបានគាំទ្រដល់កំណើនវិស័យទេសចរណ៍នៅទូទាំង តំបន់ផងដែរ “។

ក្នុងឱកាសនៃការបើកដំណើរការជើងហោះហើរថ្មីនេះ អ៊ែរអេស៊ា ផ្ដល់ជូនតម្លៃសរុបចាប់ពី ៨៩ ដុល្លារ* ក្នុងមួយជើងបូករួមជាមួយតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ អ្នកដំណើរអាចធ្វើការកក់សំបុត្រ យន្តហោះ ចាប់ពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ សម្រាប់ការធ្វើដំណើរ ចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ តាមរយៈកម្មវិធី AirAsia Move ឬ នៅលើគេហទំព័រairasia.com ឬ អាចទំនាក់ទំនងផ្នែកលក់តាមរយៈ 089 583 168 | 081 583 168 | 060 583 168 ។

កាលវិភាគជើងហោះហើររវាង សៀមរាប និង កោះ Phu Quoc៖

គោលដៅហោះហើរជើងហោះហើរម៉ោងចេញដំណើរម៉ោងទៅដល់ចំនួនជើងហោះហើរ
សៀមរាប – Phu QuocKT63014:5015:55ពុធ, សុក្រ, អាទិត្យ
Phu Quoc – សៀមរាបKT63116:2517:25ពុធ, សុក្រ, អាទិត្យ

សូមបញ្ជាក់៖ ម៉ោងចេញដំណើរ និងម៉ោងទៅដល់ គឺគិតជាទម្រង់ ២៤ម៉ោង (ម៉ោងក្នុងតំបន់)។

ការបើកជើងហោះហើរថ្មីនេះ គឺជាការបោះជំហានថ្មីមួយក្នុងការពង្រីកបណ្តាញជើងហោះហើររបស់ អ៊ែរអេស៊ា ខេមបូឌា  និងការបញ្ជាក់ពីតួនាទីសំខាន់ក្នុងការតភ្ជាប់ប្រទេសកម្ពុជាទៅកាន់តំបន់ផ្សេងៗឱ្យកាន់តែមានភាពទូលំទូលាយ តាមរយៈការហោះហើរត្រង់ ដែលមានតម្លៃសមរម្យ និងការផ្ដល់ជូននូវជម្រើសជាច្រើនទៅដល់ អ្នកដំណើរ ព្រមទាំងគាំទ្រដល់កំណើនវិស័យទេសចរណ៍ប្រកបដោយចីរភាពនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។


អំពី អ៊ែរអេស៊ា ខេមបូឌា

អ៊ែរអេស៊ា ខេមបូឌា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនសម្ព័ន្ធ អ៊ែរអេស៊ា  ដែលជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃសមរម្យបំផុតនៅលើពិភពលោក។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺធ្វើឱ្យមនុស្សគ្រប់រូបអាចហោះហើរបាន ហើយជាមួយនឹងកំណើនជើងហោះហើរទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា ប្តេជ្ញាផ្តល់ជូន នូវសេវាកម្មដ៏ល្អឥតខ្ចោះ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។*តម្លៃសំបុត្រលក់ក្នុងមួយជើងរួមមាន តម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។

ដោយ ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner