អេហ្ស៊ីបរកឃើញឆ្អឹងក្រពើបុរាណអាយុកាល ៨០ លានឆ្នាំ

គែរ ៖ អ្នកវិទ្យាសាស្ត្រអេហ្ស៊ីបបានរកឃើញហ្វូស៊ីល ឬក៏ឆ្អឹងប្រភេទសត្វក្រពើបុរាណមួយ ដែលធ្លាប់រស់រានមានជីវិតកាលពីជាង ៨០លានឆ្នាំមុន នៅឯតំបន់វាលខ្សាច់ Western Desert នៃប្រទេសអេហ្ស៊ីប ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Arirang ក្នុងថ្ងៃសុក្រ ។

ក្រពើមានអាយុកាលដ៏ចំណាស់បំផុតនេះ មានឈ្មោះថា Wadisuchus Kassabi ត្រូវបានក្រុមបុរាណវិទូរកឃើញនៅជិតវាលខ្សាច់ Kharga និងវាលខ្សាច់ Baris តំបន់វាលខ្សាច់ Western Desert របស់ប្រទេសអេហ្ស៊ីប ។

ក្រពើបុរាណ Wadisuchus Kassabi គឺជាអម្បូរសត្វល្មូនដូចជាក្រពើ មានបណ្តោយប្រវែងចន្លោះពី ៣,៥ម៉ែត្រ ទៅ ៤ម៉ែត្រ មានច្រមុះ និងកន្ទុយវែង ហើយមានធ្មេញមុតស្រួច ។ នេះបើតាមសារព័ត៌មាន interesting engineering ។

បើតាមអ្នកជំនាញផ្នែកបុរាណវិទ្យាមកពីសាកលវិទ្យាល័យ Mansoura, ឆ្អឹងសត្វក្រពើបុរាណដែលទើបរកឃើញចុងក្រោយនេះ បានជួយឲ្យអ្នកវិទ្យាសាស្រ្តយល់ដឹងកាន់តែច្បាស់ អំពីការវិវត្តរបស់សត្វក្រពើសម័យបុរាណ និងបំពេញចន្លោះប្រហោងនៃប្រវត្តិហ្វូស៊ីលនៅអាហ្វ្រិកខាងជើង ។

ហើយរបកគំហើញនៅតំបន់នោះទៀតសោត ត្រូវបានអ្នកជំនាញចាត់ទុកថា ជារបកគំហើញដ៏សំខាន់មួយ មិនត្រឹមតែអាចយល់ដឹងអំពីប្រវត្តិជីវិតរបស់សត្វនៅពេលនោះប៉ុណ្ណោះទេ ប៉ុន្តែក៏អាចយល់ដឹងអំពីវិធីដែលសត្វចេះសម្របខ្លួន ក្រោយការផុតពូជរបស់ពពួកសត្វដាយណូស័រផងដែរ ៕

ប្រភព ៖ Arirang និង interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner