អ្នកសិល្បៈ និងវិចិត្រករជាង៦០នាក់ រួមគ្នាជា “ជក់តែមួយ “បង្ហាញការឈឺចាប់ចំពោះអំពើឈ្លានពានរបស់ថៃ
ភ្នំពេញ៖ផ្ទាំងគំនូរចម្រុះដ៏ធំមួយដែលមានទំហំប្រាំម៉ែត្រគុណនឹង៣០ ម៉ែត្របានចាប់ផ្តើមគូរដោយអ្នកសិល្បៈ និងវិចិត្រករមួយ
ក្រុមមានគ្នាប្រមាណ៦០នាក់រួមគ្នាដោយប្រើជក់ បង្ហាញពីអារម្មណ៍ខ្លោចផ្សារ ឈឺចាប់ ភ័យរន្ធត់ វិនាសកម្ម សោកនាដកម្ម…ចំពោះទង្វើឈ្លានពានបង្កឡើងដោយក្រុមទាហានថៃជាលើកទី២ ចាប់ពីថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៥ ។ ផ្ទាំងគំនូរបរិយាយទិដ្ឋ
ភាពបាននិងកំពុងកើតឡើង បានប្រព្រឹត្តទៅនៅខេត្តសៀមរាប ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារទី២៣ ខែធ្នូ ឆ្នាំ២០២៥។
លោក តាន់ គឹមសួរ តំណាងអ្នករៀបចំព្រឹត្តិការណ៍ «សិល្បៈដើម្បីសន្តិភាព-Art for Peace» បានប្រាប់អំពីគោលបំណងនៃការរៀបចំផ្ទាំងគំនូរចម្រុះនេះឡើង។លោកថា ការឈឺចាប់ ចំពោះការឈ្លានពានយ៉ាងកំរោលរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យកម្ពុជា ម្តងហើយម្តងទៀត ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់និងរងរបួសជាច្រើននាក់,ក្រុមគ្រួសារត្រូវព្រាត់ប្រាស
និរាស ការចាកចោលផ្ទះសំបែង ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងប្រាង្គប្រាសាទបុរាណជាដើមនេះហើយ ទើបអង្រួនឱ្យចិត្ត និងបេះដូងសិល្បករ សិល្បការិនី វិចិត្រករ ប្រមាណ៦០ រូបមកពីទូទាំងប្រទេស រួមគ្នាជាជក់តែមួយ បង្ហាញពីអារម្មណ៍សោកសង្រេងតាមរយៈគំនូរមួយផ្ទាំងដែល បង្ហាញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជាទៅលើឆាកអន្តរជាតិ។
លោក គឹមសួរ បានបបញ្ជាក់បន្ថែមថា ផ្ទាំងគំនូរដែលមានទទឹង ៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ ដែលមានក្រុមស្នូល៥នាក់និងអ្នកគូរប្រមាណ៦០នាក់ រំពឹងថា និងរួចរាល់នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ ទៅតាមផែនការដែលបានកំណត់។ ផ្ទាំងគំនូរដ៏ធំនេះនឹងរំលេចរូបភាពវីរកងទ័ពដ៏អង់អាចក្លាហាន ទុក្ខសោកក្រុមគ្រួសារជនរងគ្រោះ ស្រ្តី កុមារាកុមារី រស់ក្នុងភាព
រន្ធត់ជាដើម។
លោក សុបិន ជាវិចិត្រករមកពីខេត្តសៀមរាប បានមកចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញអារម្មណ៍ដោយប្រើជក់។ លោកបាន
ប្រាប់ទូរទស្សន៍អប្សរាថា ផ្ទាំងគំនូរគឺជាភាសាសកល ។ផ្ទាំងគំនូរមួយផ្ទាំងនេះបានបង្ហាញពីអារម្មណ៍សោកសៅ ដោយសារតែការឈ្លានពានពីប្រទេសជិតខាង គឺជាការឈឺចាប់មួយរបស់យើងទំាងអស់គ្នា។
ស្នាដៃរបស់ក្រុមការងារដែលកំពុងតែប្រើភាសាបេះដូងតែមួយ ក្នុងចង្វាក់រួមតែមួយ ផលិតនូវរូបភាពដែលបង្ហាញពីសោកនាដកម្មដែលកំពុងតែកើតមានឡើងនៅដែនដីកម្ពុជា ក្រោយបញ្ចប់រួចរាល់នឹងដាក់តំាងតាំងបង្ហាញនៅកណ្តាលក្រុងសៀមរាប ចាប់ពីថ្ងៃទី២៣ ធ្នូ ជូនភ្ញៀវជាតិ អន្តរជាតិ បានទស្សនារហូតដល់កម្ពុជាទទួលបានសុខសន្តិភាព ពីការឈ្លានពាន ទើបត្រូវបានដកចេញ។
គិតត្រឹមរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៤ នៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាបាត់បង់ជីវិត១៨នាក់ របួស៧៩នាក់ ,ជនភៀសសឹកសរុប ៥១២,០៩៩នាក់ ក្នុងនោះស្តី
២៦៦ ៩៤៦នាក់ និងកុមារ១៦២.៥៨០នាក់ ៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា









