រដ្ឋបាលជលផលជូនដំណឹងដល់អ្នកធ្វើប្រហុក ផ្អក… ថាត្រីចាប់ផ្តើមសម្បូរពីថ្ងៃព្រហស្បតិ៍នេះ
ភ្នំពេញ៖រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលនិយមធ្វើប្រហុក ផ្អក…ថា ត្រីនឹងផ្តើមសម្បូរពីថ្ងៃព្រហស្បតិ៍ទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។
អាន៖ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥រដ្ឋបាល ជលផលបានឱ្យដឹងថា តាមការសង្កេតត្រីចាប់ផ្តើមបម្លាស់ទីចេញ ពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានាចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើ នេសាទបានត្រី ច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍៦កើត ដល់ ថ្ងៃពុធ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង។
ក្នុងសេចក្តីជូនដំណឹងដដែលនេះក៏ជាសារទៅកាន់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់អញ្ជើញមក ទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូន ដំណឹង នេះ។
ជាមួយគ្នានេះរដ្ឋបាលជលផលបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋបាន ធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលផលិតផលត្រីដោយរលូន៕








ដោយ៖ម៉ាដេប៉ូ