សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មេសា ២០២៥
១. ត្រីមាសទីមួយ ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទបុរាណអង្គរទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៥៣១នាក់ កើន១៤,៦៧% និងទទួលបានចំណូល ១៨ ៧១៨ ៧២២ដុល្លារអាមេរិក- AMS Economy
២. ក្នុងរយៈពេល ៣ខែ មានពលរដ្ឋជាង ៣,៥ម៉ឺននាក់សិក្សាពីរឿងរ៉ាវ “ខ្មែរក្រហម” – ថ្មីៗ
៣. ADB កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា រៀបចំគម្រោងអភិវឌ្ឍន៍ចំនួន១៥ ទៅ២០បន្ថែមទៀត ដែលមានតម្លៃជាង ១ពាន់លានដុល្លារ – FN
៤. រុស្ស៊ីសាទរចំពោះជំហរអាមេរិក ដែលបដិសេធមិនឱ្យអ៊ុយក្រែនចូលអង្គការណាតូ – Reuters
៥. កាណាដា បញ្ចេញលុយជិត ៣០ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក ខណៈស្ថានភាពកំពុងតានតឹងជាមួយអាមេរិក – AFP
#ams1minute