សម្តេចធិបតី៖ “ជីវិតប្រជាពលរដ្ឋមានតម្រូវការស្នូល ៣ សំខាន់ គឺ៖
១. សុខភាព
២. ចំណេះដឹង
៣. ជីវភាពរស់នៅប្រចាំថ្ងៃ
ដូចនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវការ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព ហើយរាជរដ្ឋាភិបាលក៏បានបើកចំហក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្រប់បណ្តា ប្រទេសទាំងអស់ ខិតខំទាញយកពីគ្រប់សក្កានុពលទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍ និងការពារនូវអ្វីៗដែលមានស្រាប់ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត”។
#ams1minute