រុស្ស៊ី ថា យកដីអ៊ុយក្រែន៥ពាន់គីឡូម៉ែត្រការ៉េ ក្នុងឆ្នាំនេះ

មូស្គូ ៖ រុស្ស៊ីបានអះអាងថា នឹងដណ្តើមយកទឹកដី អ៊ុយក្រែន ឲ្យបានជាង៥.១០០គីឡូម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Aljazeera កាលពីថ្ងៃព្រហស្បតិ៍។

បើតាមប្រភព, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ ថា «កងកម្លាំងរបស់ទីក្រុងម៉ូស្គូ បានដណ្តើមយកទីក្រុង Siversk នៅតំបន់ភាគខាងកើត នៃ ទីក្រុង Donetsk និង Vovchansk ក្នុងតំបន់ Kharkiv ភាគខាងជើង»។

លោក ពូទីន ក៏បានអះអាងដែរថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ យ៉ាងហោចណាស់ ពាក់កណ្តាល នៃ តំបន់ Lyman និង Kostiantynivka នៅ Donetsk និង Hulyaipole នៅតំបន់ Zaporizhia ភាគខាងត្បូង ដែលជាទីក្រុងជួរមុខទាំងអស់។

យ៉ាងណា រុស្ស៊ីកំពុងបន្ថយការទាមទាររបស់ខ្លួន លើអ៊ុយក្រែនទ្វេដង ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីមានឥទ្ធិពល លើកិច្ចចរចាសន្តិភាព ជាមួយសហរដ្ឋអាមេរិក។

កាលពីថ្ងៃទី១៨ ខែធ្នូ អគ្គមេបញ្ជាការរុស្ស៊ី លោក Valery Gerasimov បានផ្តល់របាយការណ៍ ចុងឆ្នាំ ដល់មន្ត្រីយោធាបរទេស ដោយអះអាងថា រុស្ស៊ីបានរឹបអូសយកទឹកដីអ៊ុយក្រែន ៦,៣០០ គីឡូម៉ែត្រការ៉េ នៅឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov វិញ បានអះអាង កាលពីដើមសប្តាហ៍មុន ថា យកបាន ៦,០០០ គីឡូម៉ែត្រការ៉េ នេះបើតាម Aljazeera ដដែល៕

ប្រភពពី Aljazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner