ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់

ភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងអំពីស្ថានភាពបច្ចុប្បន្ននៃការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរៀបរាប់អំពីវឌ្ឍនភាពនិងសមិទ្ធផលការងាររបស់ក្រសួងដែលសម្រេចបាននាពេលកន្លងមក ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាល និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម ព្រមទាំងបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹងដែលខ្លួនបានទទួលក្រោយសិក្សានៅបរទេស មកជួយអភិវឌ្ឍនិងកសាងប្រទេសជាតិយើងឱ្យបានរីកចម្រើនជាលំដាប់ និងត្រូវប្រកាន់ខ្ជាប់នូវស្មារតីជា “ខ្មែរ” ទោះស្ថិតក្នុងកាលទេសៈណាក៏ដោយ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner