“អបអរសាទរខេត្តព្រះសីហនុ ដែលទទួលបានក្រុមហ៊ុនវិនិយោគដល់២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ”

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ការទទួលបានក្រុមហ៊ុន ចំនួន ២០០នេះ គឺកេីតចេញពីការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហេីយ រាជរដ្ឋាភិបាលនិតីកាលទី៧ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ។

រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ក្នុងការបង្កើតឱកាសការងារ ដេីម្បី ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងកាន់តែល្អប្រសើរព្រមទាំងមានចំណូលកាន់តែខ្ពស់។

រាជរដ្ឋាភិបាល មានគោលជំហរក្នុងការចាប់យកការវិនិយោគមកពីគ្រប់ប្រទេស និងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង រោងចក្រ សហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ។

គូសបញ្ជាក់ដែរថា តំបន់សេដ្ឋកិច្ចពិសេសនេះ បានបង្កើតការងារជូនកម្មករនិយោជិតរហូតដល់ជាង ៣ម៉ឺននាក់ ដែលធ្វេីឱ្យតំបន់សេដ្ឋកិច្ចពិសេសទាំង ៥ ក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា ផ្តល់ប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណជាង ១៧៨លានដុល្លា និងបានចូលរួមចំណែកដល់បង្កើតការងារនៅទូទាំង ប្រទេសប្រមាណជាង ១.៨ លាននាក់”។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner