ក្រុមហ៊ុន YACHIYO Engineering Co., Ltd. បង្ហាញបំណងពង្រីកការវិនិយោគលើគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ
អត្ថបទដោយ៖
ឆាយ រត្ថា
ដោយបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនេះនឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់កម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា និងបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលគាំទ្រគោលបំណងពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់នេះ។

#ams1minute