“វិទ្យាស្ថាន ERIA បន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បម្រើដល់ការវិនិយោគជាក់លាក់ តាមប្រភេទឧស្សាហកម្ម ឬ ប្រទេស នៅកម្ពុជា”
អត្ថបទដោយ៖
ឆាយ រត្ថា
លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះ។
សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានលើកទឹកចិត្តដល់វិទ្យាស្ថាន ERIA បន្តភ្ជាប់ទំនាក់ទំនង ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីដំណើរការនៃការរៀបចំអភិវឌ្ឍ SEZ នេះ។
#ams1minute