“ប្រធានរដ្ឋសភាជប៉ុន Nukaga Fukushiro នឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ”
អត្ថបទដោយ៖
ឆាយ រត្ថា
ឯកឧត្តមប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងបង្កបរិយាកាសអំណោយផលចំពោះវិនិយោគិនជប៉ុននៅក្នុងប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យរួមមាន៖ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។


#ams1minute