“កម្ពុជា-ថៃ ឯកភាពគ្នាប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព តាមបណ្តោយព្រំដែន ជាពិសេសតំបន់ដែលកំពុងមានភាពតានតឹង”
អត្ថបទដោយ៖
ឆាយ រត្ថា
កម្ពុជា បដិសេធមិនទទួលការស្នើសុំរបស់ភាគីថៃក្នុងការដកកងទ័ពចេញ ពីទីតាំងឈរជើងនៅតំបន់មុំបី ព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍ តាំងពីដើមរៀងមក។ កម្ពុជា ក៏បានបញ្ជាក់ផងដែរថា ដរាបណាភាគីថៃនៅតែប្រើប្រាស់ផែនទីខុសគ្នា និងមាត្រដ្ឋានខុសគ្នានោះ យើងនឹងមិនអាចស្វែងរកចំនុចរួម ក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។
ខណៈ ភាគីថៃ បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញច្រានស្ថានការណ៍ ដែលបានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបញ្ឆេះកំហឹងជាតិសាសន៍។


#ams1minute