លោក ត្រាំ ថា កិច្ចព្រមព្រៀងអ៊ុយក្រែនជិតសម្រេច បន្ទាប់ពីជួបលោកហ្សេលែនស្គី
វ៉ាស៊ីងតោន ៖ លោក ដូណាល់ ត្រាំ និយាយថា កិច្ចព្រមព្រៀងអ៊ុយក្រែន កាន់តែខិតជិតមកដល់ បន្ទាប់ពីបានជួបជាមួយ លោក ហ្សេលែនស្គី នៅអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងមួយ គឺ កាន់តែកៀក ជាងពេលណាៗទាំងអស់ ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ប៉ុន្តែ មិនមានការទម្លាយច្បាស់ អំពីបញ្ហានៃទឹកដីនោះទេ ពោលគឺ បន្ទាប់ពីមានកិច្ចពិភាក្សាថ្មី ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។
លោក Trump បាននិយាយថា «វានឹងកាន់តែច្បាស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ថា តើវាអាចទៅរួចក្នុងការបញ្ចប់សង្រ្គាម ដែលបានសម្លាប់ មនុស្សរាប់ម៉ឺននាក់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដែរឬទេ»។
នៅក្នុងដំណើរការទូត មុនចូលឆ្នាំថ្មី, លោក Trump បាននាំប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទៅកាន់រដ្ឋ Florida ជាកន្លែងដែលពួកលោកទាំងពីរ បានជួបទទួលទានអាហារថ្ងៃត្រង់ ជាមួយគ្នា ផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សារួច, លោក Zelensky និង លោក Trump បាននិយាយរួមគ្នា តាមទូរស័ព្ទ ជាមួយមេដឹកនាំអឺរ៉ុបសំខាន់ៗ ដែលបានព្រួយបារម្ភ ជាពិសេស អំពីការសម្រេចចិត្តណាមួយ ដែលនឹងធ្វើឱ្យរុស្ស៊ី មានភាពក្លាហាន។
លោក Zelensky បាននិយាយថា លោក និង មេដឹកនាំអឺរ៉ុប អាចត្រឡប់មកវិញរួមគ្នា សម្រាប់កិច្ចពិភាក្សា ជាមួយលោក Trump នៅវ៉ាស៊ីនតោន ក្នុងខែមករា ឆ្នាំ២០២៦៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត