អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ខ្ញុំសូមផ្តល់យោបល់ថា រដ្ឋាភិបាលថៃគួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុង

របស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំង ប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា។

មន្ត្រីថៃ កំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរក្នុងទឹកដីរបស់ខ្មែរ បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៉ីនធើណិត។ ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា។

ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា កម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner