សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មិថុនា ២០២៥
១. ៥ខែ ឆ្នាំ២០២៥ គ្រឹះស្ថានអង្គរដែលគ្រប់គ្រងការលក់បណ្ណចូលទស្សនាក្នុងតំបន់អង្គររកចំណូលបានជាង ២៤លានដុល្លារអាមេរិក ជាមួយចំនួនភ្ញៀវទេសចរបរទេសប្រមាណ ៥២៧ ៥៧៧នាក់ – AMS Economy
២. ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ បើកដំណើរឆ្លងកាត់ធម្មតានៅថ្ងៃនេះ តែហាមមិនឱ្យនាំបន្លែ ផ្លែឈើពីថៃចូលមកកម្ពុជា – FN
៣. សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្ន ជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ” – FN
៤. លោកស្រី Paetongtarn កំពុងប្រឈមឱសានវាទលាលែងពីតំណែង ដើម្បីបញ្ចៀសការដួលរលំរដ្ឋាភិបាលចម្រុះ – Reuters
៥. អូស្រ្តាលី បិទស្ថានទូតក្នុងទីក្រុងតេហេរ៉ង់ ខណៈជម្លោះអ៉ីស្រាអែល-អ៉ីរ៉ង់ កាន់តែឡើងកំដៅ – WION
#ams1minute