អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត
អត្ថបទដោយ៖
ឆាយ រត្ថា
ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាងការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម៖
១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
- ផ្នែកកុងស៊ុល៖ 02 957 5851 / 092 805 0561
- ផ្នែកអនុព័ន្ធការងារ៖ 083 545 7788 / 092 299 0133
២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
- ផ្នែកកុងស៊ុល៖ 062 089 8918
- ផ្នែកអនុព័ន្ធការងារ៖ 080 810 5505
#asm1minute