អង្គភាពប្រឆាំងអំពើពុករលួយសម្រេចពន្យាពេលជូនកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខមកការប្រកាសទ្រព្យសម្បត្តិ និងបំណុល

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)បានផ្តល់ការពន្យា ពេលជូនកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ មកការប្រកាស ទ្រព្យសម្បត្តិ និងបំណុល ។នេះបើតាមសេចក្តីសម្រេចចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការពន្យារ​ពេលប្រកាសទ្រព្យសម្បត្តិ និង​បំណុល​ជូនកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ហើយជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចពន្យារ ពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយគ្មានកាលកំណត់ ។

ការសម្រេចពន្យាពេលជូនកងកម្លាំងប្រដាប់អាវុធ នៅសមរភូមិមុខ មកការប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើត ឡើងក្រោយ ក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំលើកទី៥ អាណត្តិទី៤ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. និងបាន ផ្តល់យោបល់ដល់ អង្គភាព ប្រឆាំងអំពើពុករលួយ ឱ្យកងកម្លាំង ប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ហើយជាប់កាតព្វកិច្ច ប្រកាសទ្រព្យ ចាប់ពី ថ្នាក់វរសេនីយ៍ឯកឡើង អាចពន្យាពេលការ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយគ្មានការកំណត់ពេលវេលា ។

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. បានឱ្យដឹងថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ ដោយ​មានអ្នកបាន មកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ២០២៥ ចំនួន ២៤.៤៧៨ រូប ។ ដោយឡែកក្នុងខែធ្នូ មន្ដ្រីចំនួន ១២៧រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះ មន្ដ្រីទើបទទួល បានការតែងតាំងថ្មីចំនួន ៦១រូប, មន្ដ្រី ០២រូប បានប្រកាសក្រោយ បញ្ឈប់ពីមុខតំណែង និង ៤៦ រូបទៀត បានមកប្រកាសទ្រព្យ សម្បត្តិ និងបំណុល ដោយមូលហេតុ​លាឈប់ ចូលនិវត្តន៍ និងចប់ អាណត្តិ ។

ក្នុងឱកាសនេះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាម ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សូមចូលរួម​ជាមួយព្រះមហា ក្សត្រ រាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស ស្វាគមន៍ចំពោះ យុទ្ធជនទាំង ១៨រូប ដែលបាននិវត្តន៍​មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខ សុវត្ថិភាព បន្ទាប់ពីការអនុវត្តបទ​ឈប់បាញ់។

សម្តេចក៏សូមវាយតម្លៃខ្ពស់ និងការស្ញប់ស្ញែងចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំមកនូវជោគជ័យ ឈានទៅដល់ការដោះលែងយុទ្ធជនរបស់យើង និងជា​ពិសេស ជាសញ្ញានៃការរក្សាបាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ ដើម្បីនាំមកវិញនូវសុខសន្តិភាពជូនដល់ប្រទេសជាតិ និងប្រជាជន ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner