ចិនប្រកាសទិញយន្តហោះ Airbus ៦០គ្រឿង

ប៉េកាំង ៖ ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បានប្រកាសទិញយន្តហោះ Airbus ចំនួន ៦០គ្រឿង ដែលមានតម្លៃ ៩.៥ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន រយធឺ កាលពីថ្ងៃពុធ។

ក្រុមហ៊ុន Air China នឹងត្រូវបានចែកចាយ នៅចន្លោះចាប់ពីឆ្នាំ ២០២៨ ដល់ឆ្នាំ ២០៣២ នេះបើតាមឯកសារមួយ របស់ផ្សារហ៊ុន Shanghai។

ក្រុមហ៊ុន Air China បានអះអាង កាលពីថ្ងៃអង្គារ ថា ម៉ូឌែល ដែលខ្លួននិងក្រុមហ៊ុនបុត្រសម្ព័ន្ធ បានចុះហត្ថលេខាបញ្ជាទិញ ជាមួយក្រុមហ៊ុនអឺរ៉ុប Airbus  គឺជាប្រភេទ A320 NEO ។

ភាពតានតឹង ដែលអូសបន្លាយ រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានរារាំងសមត្ថភាព របស់ក្រុមហ៊ុន Boeing ក្នុងការទទួលបាន ការបញ្ជាទិញថ្មីៗ នៅក្នុងប្រទេសចិន ជាហេតុនាំឱ្យក្រុមហ៊ុន Airbus គឺជាជម្រើសដ៏ល្អ សម្រាប់ទីក្រុងប៉េកាំង។

យ៉ាងណា លោក Li Hanming អ្នកវិភាគអាកាសចរណ៍ឯករាជ្យ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បាននិយាយថា ការទិញនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ឆ្នាំ២០២២។
កិច្ចព្រមព្រៀងនោះ គ្របដណ្តប់លើយន្តហោះ គ្រួសារម៉ូឌែល A320 ចំនួន ១៣២គ្រឿង និង A350 ចំនួន ៨គ្រឿង ដែលមានតម្លៃសរុប ប្រហែល ១៧ ពាន់លានដុល្លារ៕

ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner