រដ្ឋមន្ត្រីសុខាភិបាល ៖ « ថែទាំសុខភាពកុមារ ជាការកសាងអនាគតវែងឆ្ងាយ​របស់​ប្រទេសជាតិ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ »

(ភ្នំពេញ)៖ ថ្ងៃធ្វើការដំបូងនៃដើមឆ្នាំ២០២៦នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញស្វែងយល់មន្ទីរពេទ្យគន្ធបុប្ផាទី២ ដោយ​មិន​មានការជូនដំណឹងជាមុន ដើម្បីពិនិត្យដោយផ្ទាល់អំពីដំណើរការរបស់​សេវា​សុខាភិបាល និងគុណភាពនៃការព្យាបាលថែទាំកុមារ។

ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា អ្នកបច្ចេក​ទេស​​មន្ទីរពិសោធន៍-ថតឆ្លុះ បុគ្គលិករដ្ឋបាល និងក្រុមការងារគាំទ្រ ដែលបាន​បន្ត​បម្រើសេវាព្យាបាលជូនកុមារដោយការលះបង់ និងមនុស្សធម៌ ក្នុងបច្ចុប្បន្នភាព​ប្រ​ទេស​ជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានសំណេះសំណាលជាមួយឪពុកម្តាយកុមារដែលកំពុង​សម្រាក​ព្យាបាល បានបង្ហាញពីទំនុកចិត្តកម្រិតខ្ពស់ និងការពេញចិត្ត ចំពោះសេវាព្យាបាល ដែលបញ្ជាក់ពីបេសកកម្មសំខាន់ និងភាពជឿជាក់ដល់មន្ទីរពេទ្យគន្ធបុប្ផា២ ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលអនុវត្តវិធីសាស្ត្រគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវ ធានាបាននូវនិរន្តរ៍ភាព និងគុណភាពនៃការបម្រើសេវាសុខាភិបាលនៅគ្រប់​ស្ថាន​ការណ៍។

ក្រសួងសុខាភិបាល បន្តប្តេជ្ញាចិត្ត គាំពារបុគ្គលិកសុខាភិបាល គាំទ្រមន្ទីរ​ពេទ្យ​កុមារគន្ធបុប្ផា ក៏ដូចកន្លែងផ្សេងទៀតក្នុងទូទាំងប្រទេស និងធានា​ឱ្យកុមារគ្រប់​រូបទទួលបាន សេវាសុខាភិបាលមានគុណភាព ដោយពុំមានការរំខាន ទោះក្នុ​ង​កាលៈទេសៈណាក៏ដោយ ៕

អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ហេង សម្បត្តិ និង ថេត វិចិត្រ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner