ការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់តម្លៃអចលនទ្រព្យអាមេរិក

វ៉ាស៊ីនតោន ៖ ការកើនឡើងយ៉ាងឆាប់រហ័សនៃថ្លៃធានារ៉ាប់រងផ្ទះ ដោយការប្រែប្រួលអាកាសធាតុ កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃអចលនទ្រព្យនៅសហរដ្ឋអាមេរិក ជាពិសេសតំបន់ងាយរងគ្រោះដូចជា ល្វីស្យាណា និង ផ្លរីដា ។

ថ្លៃធានារ៉ាប់រង កើនខ្លាំងបានធ្វើឱ្យម្ចាស់ផ្ទះជាច្រើនមិនអាចទ្រាំទ្របាន បង្ខំឱ្យលក់ផ្ទះក្នុងតម្លៃទាប ឬប្រឈមនឹងហានិភ័យបាត់បង់ផ្ទះ ។ ការកើនឡើងនេះពាក់ព័ន្ធយ៉ាងខ្លាំងនឹងថ្លៃធានារ៉ាប់រងបន្ត (reinsurance) ដែលបានកើនឡើងពីថ្មីអំពីហានិភ័យគ្រោះមហន្តរាយអាកាសធាតុ ។

អ្នកជំនាញបានព្រមានថា ប្រសិនបើនិន្នាការនេះបន្ត វាអាចបំផ្លាញទីផ្សារអចលនទ្រព្យ និងហិរញ្ញវត្ថុមូលដ្ឋាននៅតំបន់ជាច្រើន ។ នេះបើតាមសារព័ត៌មាន New York Times ៕

ប្រភព ៖ New York Times

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner