អ៊ីរ៉ង់ឲ្យអាមេរិកដោះលែងលោកម៉ាឌូរ៉ូ តាមការចង់បានរបស់ប្រជាជនវេណេស៊ុយអេឡា

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ដោះលែង លោក ម៉ាឌូរ៉ូ ស្របតាមការចង់បាន របស់ប្រជាជនវេណេស៊ុយអេឡា។

លោក នីកូឡាស់ ម៉ាឌូរ៉ួ ប្រធានាធិបតីវេណេស៊ុយអេឡា ដែលទទួលបានថ្នាំខ្លាំងពីអាមេរិក គឺជាសម្ព័ន្ធមិត្តជិតស្និត របស់អ៊ីរ៉ង់។ លោក ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក ហើយត្រូវបាននាំយកទៅទីក្រុងញូវយ៉ក ដើម្បីកាត់ទោស។

អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqaei បាននិយាយ កាលពីថ្ងៃចន្ទថា «ប្រធានាធិបតី នៃប្រទេសមួយ និង ភរិយារបស់គាត់ ត្រូវបានគេចាប់ពង្រត់… វាគ្មានអ្វីដែលត្រូវមានមោទនភាពនោះទេ វាគឺជាទង្វើខុសច្បាប់»។

លោកបានបន្តថា «ដូចដែលប្រជាជនវេណេស៊ុយអេឡាបានសង្កត់ធ្ងន់ ប្រធានាធិបតី របស់ពួកគេ ត្រូវតែត្រូវបានដោះលែង»។

ប្រធានាធិបតីវេណេស៊ុយអេឡា ដែលត្រូវអាមេរិកដកហូតតំណែង ទាំងបង្ខំ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញខ្លួន នៅក្នុងតុលាការ ទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ។ លោកបានអះអាងថា មិនមានកំហុស ចំពោះការចោទប្រកាន់រឿងជួញដូរគ្រឿងញៀន និង ការចោទប្រកាន់ផ្សេងៗទៀត នោះទេ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner