ជនភៀសសឹក ១២០០គ្រួសារ ទទួលបានអំណោយពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

បន្ទាយមានជ័យ៖ ក្រោមការយកចិត្តទុកដាក់ពីប្រមុខដឹកនាំកម្ពុជា ជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១.២០០ គ្រួសារ ទទួលបានអំណោយពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាការគិតគូរដល់សុខទុក្ខ និងជីវភាពរបស់ពលរដ្ឋ ដែលកំពុងភៀសសឹកដោយសង្គ្រាមរំលោភទឹកពីសំណាក់យោធាថៃ។

ពិធីចែកចំណោយ ដែលមានជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ បានធ្វើឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ តំណាងដោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផែ្នកក្រៅប្រព័ន្ធនៃយុវជនគណបក្សថ្នាក់កណ្ដាល។

សូមបញ្ជាក់ថា ពលរដ្ឋភៀសសឹក ដែលកំពុងថ្នាក់នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីនេះ គឺមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដី និងផ្ទះអ្នកភូមិជោគជ័យចំនួន៧០៧គ្រួសារ ត្រូវយោធាថៃដាក់ទូរកុងតឺន័រ និងរាយលួសបន្លាហ៊ុមព័ទ្ធយកទាំងបំពាន ខណៈមួយចំនួនទៀត ត្រូវរងការបំផ្លាញទាំងស្រុង។ ចំណែក អ្នកភូមិព្រៃចាន់ចំនួន២៧០គ្រួសារ មិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារកម្លាំងយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូល។ មកទល់នឹងពេលនេះ មិនទាន់មានប្រជាពលរដ្ឋណាចូលទៅកាន់លំនៅឋានវិញនោះទេ ដោយបានត្រឹមតែមកអើតមើលផ្ទះ និងយករបស់របរ ដែលនៅសេសសល់ពីការឆេះប៉ុណ្ណោះ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner