អ៊ីស្រាអែល ប្តេជ្ញាមិនឱ្យ អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរដាច់ខាត

ហ៊្សេរុយសាឡឹម ៖ មេដឹកនាអ៊ីស្រាអែលបានប្រកាសព្រមានធ្ងន់ៗថា ទីក្រុងហ៊្សេរុយសាឡឹមគ្មានថ្ងៃបើកដៃឱ្យអ៊ីរ៉ង់ ដែលជាគូសត្រូវដ៏ធំរបស់ខ្លួន អាចស្តារកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគឡើងវិញនោះទេ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ បានប្រាប់សមាជិកសភាថា យើងនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ស្តារឧស្សាហកម្មមីស៊ីលផ្លោងរបស់ខ្លួនឡើងវិញឡើយ ហើយជាការពិតណាស់ យើងក៏គ្មានថ្ងៃបើកដៃឱ្យអ៊ីរ៉ង់បន្តកម្មវិធីនុយក្លេអ៊ែរ ដែលយើងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនោះដែរ ។

ទន្ទឹមគ្នា មេដឹកនាំអ៊ីស្រាអែលមានវ័យ៧៦ឆ្នាំរូបនេះ ក៏បានគំរាមធ្ងន់ៗទុកជាមុនថា បើសិនអ៊ីស្រាអែលរងការវាយប្រហារណាមួយ នោះអ៊ីរ៉ង់នឹងប្រឈមមុខនូវផលវិបាកដ៏ធំធេងមិនធ្លាប់មាន ។

ការសម្លុតគំរាមរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានប្រើពាក្យសម្តីគំរាមកំហែងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ផងដែរ ក្រោយមេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ។

គួរបញ្ជាក់ថា មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា អ៊ីរ៉ង់កំពុងសំងំកសាងឃ្លាំងអាវុធមីស៊ីលផ្លោងរបស់ខ្លួនឡើងវិញ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានរងការខូចខាតធ្ងន់ធ្ងរ ក្នុងអំឡុងពេលសង្គ្រាមរយៈពេល ១២ថ្ងៃជាមួយអ៊ីស្រាអែលក្នុងខែមិថុនាឆ្នាំមុន ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner