កសិដ្ឋានសូឡាឈូងសមុទ្រធំបំផុតលើលោក ភ្ជាប់ពេញលេញទៅបណ្តាញអគ្គិសនីចិន

ប៉េកាំង ៖ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ឬ សូឡា នៅឈូងសមុទ្រដ៏ធំបំផុត របស់ពិភពលោក បានតភ្ជាប់យ៉ាងពេញលេញ ទៅបណ្តាញអគ្គិសនី របស់ប្រទេសចិន នាពេលថ្មីៗនេះ។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន VNepxress កាលពីចុងខែធ្នូ, គម្រោង បន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលបានដំឡើងនៅលើរចនាសម្ព័ន្ធអណ្តែតទឹក ឬ Photovoltaic Offshore មួយនេះ ស្ថិតនៅចម្ងាយប្រហែល ៨ គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ទីក្រុង Dongying នៃ ខេត្ត Shandong លាតសន្ធឹងលើទំហំ ១,២០០ហិកតា។

ដំណើរការដោយក្រុមហ៊ុន Guohua Energy Investment ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃសាជីវកម្មវិនិយោគថាមពលចិន CHN Energy, គម្រោងបន្ទះសូឡានៅឈូងសមុទ្រកម្រិត gigawatt ដំបូងបង្អស់របស់ប្រទេសចិន មួយនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតថាមពល ជិត១.៨ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ជាមួយនឹងការកាត់បន្ថយ ការបំភាយកាបូនឌីអុកស៊ីត ជាង ១.៣លានតោន ជាប្រចាំឆ្នាំ នេះបើយោងតាមសារព័ត៌មាន Bloomberg។

ដោយសារតែកន្លែងទំនេរ មានកំណត់ ឬ ដីមានកម្រិត, ខេត្ត និងទីក្រុងមួយចំនួន របស់ប្រទេសចិន រួមទាំង ខេត្ត Shandong, Jiangsu, និង Shanghai បាននិងកំពុងរៀបចំបង្កើតគម្រោងថាមពលពន្លឺព្រះអាទិត្យនៅឆ្នេរសមុទ្រ អភិវឌ្ឍន៍ប្រភពថាមពលកកើតឡើងវិញ៕

ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner