លោក Trump នាំក្រុមហ៊ុនប្រេងធំៗ ទៅរកស៊ីនៅវេណេស៊ុយអេឡា

វ៉ាស៊ីនតោន ៖ លោក Trump បានជំរុញឱ្យក្រុមហ៊ុនប្រេងធំៗ សម្រុកទៅវិនិយោគ នៅប្រទេសវេណេស៊ុយអេឡា ហើយអះអាថា ជាការផ្តល់ប្រយោជន៍ ដល់ពិភពលោកទាំងមូល។

ថ្លែងចេញពីសេតវិមាន កាលពីថ្ងៃសុក្រ, ប្រធានាធិបតីអាមេរិក លោក Donald Trump បានរៀបរាប់ថា «យើងកំពុងយកមកវិញ នូវអ្វី ដែលគេបានយកពីយើង កាលពីពេលមុន»។ ដើម្បីធានាដល់បណ្តាក្រុមហ៊ុនប្រេងសំខាន់ៗ ឲ្យមានទំនុកចិត្ត, លោក Donald Trump បានបង្ហាញពីបំណង ចាប់ផ្តើមយុទ្ធសាស្រ្ត ក្នុងការដាក់ប្រទេសនេះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អាមេរិក ជាច្រើនឆ្នាំ តទៅមុខ។

លោក ប្រធានាធិបតី បាននិយាយថា «ដូច្នេះ យើងនឹងពិភាក្សាអំពីរបៀប ដែលក្រុមហ៊ុនអាមេរិកដ៏អស្ចារ្យទាំងនេះ អាចជួយកសាងឡើងវិញ យ៉ាងឆាប់រហ័ស នូវឧស្សាហកម្មប្រេង ដែលខូចគាំង របស់វេណេស៊ុយអេឡា និង នាំមកនូវការផលិតប្រេង រាប់លានបារ៉ែល ដើម្បីផ្តល់ផលប្រយោជន៍ ដល់សហរដ្ឋអាមេរិក, ប្រជាជនវេណេស៊ុយអេឡា និង ពិភពលោកទាំងមូល»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កម្លាំងយោធាអាមេរិកបានវាយឆ្មក់ប្រទេសវេណេស៊ុយអេឡា និង បានចូលទៅចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដល់រដ្ឋធានីការ៉ាកាស រួចនាំខ្លួនយកមកពីកាត់ទោស នៅទឹកដីអាមេរិក ជុំវិញបញ្ហាគ្រឿងញៀន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner