NOCC ចាប់ដៃជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាស្វែងរកការឧបត្ថម្ភគាំទ្រកីឡាអូឡាំពិក ២០២៨នៅអាមេរិក

ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ដៃជាមួយសភាពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជា ស្វែងរកការឧបត្ថម្ភពីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដែលកំពុងវិយោគនៅកម្ពុជា ឱ្យជួយឧត្តម្ភគាំទ្រដល់អត្តពលិកកីឡាកម្ពុជាលើការបណ្តុះបណ្តាលត្រៀមឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០២៨ ដែលសហរដ្ឋអាមេរិកទទួលធ្វើជាម្ចាស់ផ្ទះ។

កិច្ចសហការក្នុងភាពជាដៃគូសហប្រតិបត្តិការណ៍ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាដ៏ធំនេះ ភាគីទាំងពីរខាងលើ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២៦ នៅទីស្នាក់ការអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក Casey Barnett ប្រធានសភាពពាណិជ្ជអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Benjamin Chiang  ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក Casey Barnett បានថ្លែងបញ្ជាក់ថា កិច្ចសហការនេះ គឺជាការស្វែងរកដៃគូឧបត្ថម្ភថវិកាគាំទ្រដែលជាកៀរគរពីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកកំពុងធ្វើការវិនិយោគនៅកម្ពុជា ដើម្បីជួ យឧត្តម្ភដល់អត្តពលិកកីឡាកម្ពុជាលើកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពត្រៀមចូលរួមកីឡាអូឡាំពិកនាក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ឆ្នាំ២០២៨។លោកថា ថវិកាគាំទ្រដែលស្វែងរកបានពីបណ្តាក្រុមហ៊ុនតាមរយៈការកៀរគររបស់សភាពាណិជ្ជកម្មអាមេរិប្រចាំកម្ពុជា និងយកទៅគាំទ្រលើកម្មវិធីបណ្តុះបណ្តាលអត្តពលិកកីឡាកម្ពុជាមានដូចជា លើសំលៀកបំពាក់ អាហាររូបត្ថម្ភដែលមានគុណភាពខ្ពស់ គ្រូបង្វឹក និងសម្ភារកីឡា។

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាខាងលើ  សង្ឈឹមជឿជាក់ថា តាមរយៈការគាំទ្រនេះ នឹងជំរុញឱ្យអត្តពលិកកម្ពុជាយើងជោគជ័យក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ជាមួយកិច្ចសហការណ៍ក្នុងភាពជាដៃគូគាំទ្រឧបត្ថម្ភនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ ការដែលយើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោក Casey Barnett ប្រធានពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជានេះ សម្រាប់ការគាំទ្រនេះ វាបានផ្តល់នូវទំនុកចិត្តនិងការលើកទឹកដល់កីឡាករកីឡាការិនីកម្ពុជាខិតខំប្រឹងប្រែងលើការហ្វឹកហាត់ដើម្បីឈានទៅរកភាពជោគជ័យសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ។ ឯកឧត្តម បានរំលេចទៀតថា អ្វីដែលធ្វើឱ្យកម្ពុជាយើងកាន់តែមានទំនុកចិត្តខ្ពស់ចំពោះការឧបត្ថម្ភគាំទ្រពីសំណាក់សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា គឺមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំកម្ពុជាផងដែរ។ ការបង្ហាញការគាំទ្រនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីការគាំទ្រពីផ្នែកការទូតនយោបាយកីឡាមួយដ៏សំខាន់ណាស់ដែលធ្វើឱ្យប្រជាជនប្រទេសទាំងពីរមានភាពយោគយល់និងស្និតស្នាលគ្នាកាន់តែខ្លាំង។ហើយតាមរយៈកិច្ចសហការណ៍ក្នុងភាពជាដៃគូនេះ សម្រាប់កម្ពុជាគឺមានភាពកក់ក្តៅ និងចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយក្នុងដំណើរលើការត្រៀមខ្លួនទៅឆ្ពោះកីឡាអូឡាំពិកដែលសហរដ្ឋអាមេរិកទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៨។
សូបញ្ជាក់ថា តាមរយៈហេលេខានៃអនុសារណយោគយល់គ្នានេះ ក្រៅពីទទួលបានការឧបត្ថម្ភលើអាហារូបត្ថម្ភ សំលៀកបំពាក់ គ្រូបង្វឹក និងសម្ភារកីឡា ក្នុងនោះអត្តពលិកមានសមត្ថភាពល្អនឹងអាចទទួលបានឱកាសទៅហ្វឹកហាត់នៅក្រៅប្រទេសនៅទីតាំងដែលមានសក្ដានុពលត្រៀមអូឡាំពិកផងដែរ ៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner