ដងស្ទូចការដ្ឋានធ្លាក់ចំរថភ្លើងថៃ ស្លាប់យ៉ាងតិច២២នាក់ របួស៣០នាក់​

បាងកក ៖ ដងស្ទូចការដ្ឋានសំណង់បានធ្លាក់ចំពីលើរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង នៅក្នុងប្រទេសថៃ បណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច២២នាក់ និង របួសជាង៣០នាក់ផ្សេងទៀត។

អាជ្ញាធរក្នុងតំបន់បាននិយាយថា រថភ្លើងដែលចាកចេញ ពីរដ្ឋធានីបាងកក ទៅកាន់ភាគឦសាន របស់ប្រទេសនេះ បានក្រឡាប់ នៅព្រឹកថ្ងៃទី១៤ ខែមករា នេះ បន្ទាប់ពីស្ទូចសំណង់មួយ បានធ្លាក់ពីលើទូរថភ្លើង ដោយបានសម្លាប់មនុស្ស ២២ នាក់ ។ មេប៉ូលិសក្នុងតំបន់ នៃ ខេត្ត Nakhon Ratchasima លោក Thatchapon Chinnawong បានប្រាប់សារព័ត៌មាន AFP ថា «មនុស្ស ២២ នាក់ បានស្លាប់ និង ជាង ៣០នាក់ទៀត បានរងរបួស»។

ឧបទ្ទវហេតុនេះបានកើតឡើង នៅក្នុងស្រុក Sikhio នៃខេត្ត Nakhon Ratchasima ចម្ងាយ ២៣០ គីឡូម៉ែត្រភាគឦសាន នៃទីក្រុងបាងកក ខណៈដែលរថភ្លើង ប៉ុនប៉ងឆ្ពោះដំណើរទៅខេត្ត Ubon Ratchathani ។

ប៉ូលិសក្នុងតំបន់បានប្រាប់ រ៉យទ័រ តាមទូរស័ព្ទថា រថយន្តស្ទូច ដែលធ្វើការលើគម្រោងផ្លូវដែកល្បឿនលឿន បានដួលរលំ ហើយបានបុករថភ្លើង ដែលកំពុងបើកឆ្លងកាត់ បណ្តាលឱ្យរថភ្លើងក្រឡាប់ និងឆេះមួយ រយៈពេលខ្លី។ ប៉ូលិសបាននិយាយថា ភ្លើងត្រូវបានពន្លត់ ហើយ ការងារសង្គ្រោះ កំពុងដំណើរការ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner