ក្រសួងបរិស្ថាននិងក្រុមហ៊ុន MIZUDA GROUP បន្តកិច្ចសហ ប្រតិបត្តិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សម្រាប់ផែន ការរយៈពេល១០ឆ្នាំទៀត

ភ្នំពេញ៖ ក្រសួងបរិស្ថាននិងក្រុមហ៊ុន MIZUDA GROUPបានចុះ អនុស្សរណៈយោគយល់គ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការ​ផ្នែក បច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន សម្រាប់ផែនការរយៈពេល១០ឆ្នាំ ដែលបន្តចាប់​អនុវត្តពី​ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦។

អាន៖ការចុះអនុស្សរណៈយោគយល់គ្នារវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុនMIZUDA GROUPធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនMizuda ។

ថ្លែងក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបរិស្ថានបានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នាបានឆ្លើយតបនឹង​បន្ត​មរតក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដ៏យូរអង្វែង រវាងព្រះរាជា ណាចក្រកម្ពុជា និងប្រទេសចិន ដែលមានការរីក​ចម្រើនគ្រប់វិស័យ ទាំងអស់ ក្នុងនោះមានវិស័យបរិស្ថានផងដែរ និងការឆ្លុះបញ្ចាំង កាន់តែច្បាស់ពីចំណងមិត្តភាព ដែកថែប​ភាពជាបងប្អូននៃប្រទេស ទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រុមហ៊ុន Mizuda Group នឹងចាប់ផ្តើមធ្វើការរៀបចំឯកសារលើផែនការវាយតម្លៃ និង​គំនិត ផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីធ្វើការគ្រប់គ្រងសំរាម សំណល់ទីប្រជុំ ជន តាមស្តង់ដារ និងមានអនាម័យល្អ ស្របតាមច្បាប់​របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតសំខាន់ការគ្រប់គ្រងនិងការញែកសំរាម ការទាញយកតម្លៃសេដ្ឋកិច្ចពីសំរាម និងការកែច្នៃសំរាម សម្រាប់ថាមពលអគ្គិសនីប្រើប្រាស់ជាដើម នៅតាមទីលានទុកដាក់ សំរាម សំណល់រឹងទីប្រជុំជននៅតាមទីលានទុកដាក់សំរាមនៅតាម បណ្តាខេត្តនានា។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការអប់រំ ផ្សព្វផ្សាយ តាមរយៈយុទ្ធនាការនានា ដោយចាប់ផ្តើមពីការធ្វើឱ្យ​ភាពស្អាត នៅក្នុងខ្លួនបុគ្គលម្នាក់ៗ បន្តមកភាពស្អាតនៅក្រៅខ្លួន ដែលត្រូវធ្វើសកម្មភាពសម្អាត មានការទុកដាក់សំរាម ដើម្បីកម្ពុជា មានភាពស្អាតជានិច្ចនិរន្តរិ៍ បន្ទាប់មកទៀត គឺការបន្តធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត លើឆាកអន្តរជាតិ មានភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner